VOV WorldVOV World
វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រី APEC ឆ្នាំ ២០១៣ នៅឥណ្ឌូណេស៊ី
20/04/2013 08:54
(VOVworld) – នាព្រឹកថ្ងៃទី ២០ មេសា សន្និសីទរដ្ឋមន្ត្រី នៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)​ បានបើកជាផ្លូវការ នៅមជ្ឃមណ្ឌល សន្និសីទ និងការតាំងពិព័រណ៍អន្តរជាតិនៅទីក្រុង Surabaya ប្រជុំកោះ Java ឥណ្ឌូណេស៊ី។
វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រី APEC ឆ្នាំ ២០១៣ នៅឥណ្ឌូណេស៊ី
(VOVworld) – នាព្រឹកថ្ងៃទី ២០ មេសា សន្និសីទរដ្ឋមន្ត្រីនៃវេទិការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)​ បានបើកជាផ្លូវការ នៅមជ្ឃមណ្ឌល សន្និសីទ និងការតាំងពិព័រណ៍អន្តរជាតិនៅទីក្រុង Surabaya ប្រជុំកោះ Java ឥណ្ឌូណេស៊ី។ ក្នុង រយៈពេល ២ ថ្ងៃធ្វើការ បណ្ដារដ្ឋមន្ត្រីពាណិជ្ជកម្មនៃខឿនសេដ្ឋកិច្ចជាសមាជិននានា រួមជាមួយតំណាងនៃបណ្ដាអង្គការក្នុងតំបន់និង អន្តរជាតិ ដូចជា សមាគមបណ្ដា ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ក្រុមប្រឹក្សា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (PECC) និងលេខាធិការដ្ឋាន APEC នឹង ពិភាក្សារាល់បញ្ហា ខ្លឹមសារ និងការផ្តើមគំនិតសំដៅត្រៀមរៀបចំឲ្យសន្និសីទកំពូល APEC ដែលនឹងប្រព្រឹត្តទៅនាខែ តុលា ខាងមុខ នៅកោះ Bali  ឥណ្ឌូណេស៊ី។ បណ្ដា រដ្ឋមន្ត្រីនឹងប្រមូលផ្តុំពិភាក្សាអំពីសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងការវិនិយោគតាម រយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធការជំរុញវិនិយោគនិងកែទម្រង់រចនាសម្ព័ន្ធដើម្បី អនុវត្តគោលដៅនាំ APEC ក្លាយទៅជាតំបន់ពាណិជ្ជកម្មសេរី នាឆ្នាំ ២០២០។ គណៈ ប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Vu Huy Hoang បានចូលរួមសន្និសីទនេះ។ តាមគំរោង រដ្ឋមន្ត្រី Vu Huy Hoang នឹងជួបធ្វើការ ទ្វេភាគីជាមួយបណ្ដាប្រទេសជាសមាជិកដើម្បីផ្លាស់ប្តូរអំពីបញ្ហាដែលភាគីនានា យកចិត្តទុកដាក់ដូចគ្នា៕ គណៈប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Vu Huy Hoang បានចូលរួមសន្និសីទនេះ។ (Image: Internet)

More