វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើកទី៧នៅអាល្លឺម៉ង់
18/01/2015 08:38
Vovworld-នាថ្ងៃទី១៧មករាសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្ម អន្តរជាតិលើកទី៧បានប្រព្រឹត្តទៅនៅទីក្រុងប៉ែកឡាំង

វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើកទី៧នៅអាល្លឺម៉ង់ (VOV) Vovworld-នាថ្ងៃទី១៧មករាសន្និសីទរដ្ឋមន្ត្រីក្រសួងកសិកម្មអន្តរជាតិលើកទី ៧បានប្រព្រឹត្តទៅនៅទីក្រុងប៉ែកឡាំងដោយមានការចូលរួមរបស់ដំណាងនៃ ប្រទេសជាង៧០ក៏ដូចជាដំណាងអង្គការស្បៀងអាហារនិងកសិកម្មអង្គការ សហប្រជាជាតិ (FAO) និងធនាគារពិភពលោក (WB)។ គណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Cao Duc Phat រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបាន ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ។ នៅសន្និសីទ បណ្ដារដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍អំពាវនាវបង្កើតក្រប ខ័ណ្ឌនយោបាយជិតស្និទ្ធសំរាប់ខឿនសេដ្ឋកិច្ចជីវសាស្ត្រដ៏ចីរភាពរួមដៃប្រឆាំងភាព ក្រីក្រស្ថានភាពខ្វះជីវជាតិ។ បណ្ដារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាភាគីចូលរួមនានាត្រូវ បង្កើតក្របខ័ណ្ឌសំរាប់ខឿនកសិកម្មសំដៅឆ្លើយតបនឹងតម្រូវការកាន់តែបានកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃអំពីស្បៀងអាហារក៏ដូចជាប្រភពវត្ថុធាតុដើមកកើតឡើង វិញ។ មុននោះនៅវេទិការសកលលោកស្ដីពីស្បៀងអាហារនិងកសិកម្ម (GFFA) រដ្ឋមន្ត្រី Cao Duc Phat បានចាត់ទុកថា វេទិការនេះជាថ្មីម្ដងទៀតសង្កត់ធ្ងន់ទៅលើ តួនាទីអភិវឌ្ឍន៍កសិកម្មដើម្បីធានាអំពីស្បៀងអាហារសំរាប់ប្រជាជនលើទូទាំង ពិភពលោក៕
Related





