VOV WorldVOV World
វៀតណាមចូលរួមសន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិក (APR) លើកទី ២៨
04/06/2014 07:19
(VOVworld) – សន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិក (APR) លើកទី ២៨ ត្រូវបានរៀបចំ ឡើងចាប់ពីថ្ងៃទី ២ ដល់ទី ៤ មិថុនា នៅ រដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី ដែលទាក់ទាញការចូលរួម របស់អ្នកតាក់តែងគោលនយោបាយអ្នកប្រាជ្ញនិងអ្នកការទូតចំនួន ៤​ រយរូបមកពីប្រទេសចំនួន ៣០ លើសកលលោក។
វៀតណាមចូលរួមសន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិក (APR) លើកទី ២៨
វៀតណាមចូលរួមសន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិក (APR) លើកទី ២៨ (Image: Vietnam+) (VOVworld) – សន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិក (APR) លើកទី ២៨ ត្រូវបានរៀបចំ ឡើងចាប់ពីថ្ងៃទី ២ ដល់ទី ៤ មិថុនា នៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី ដែល ទាក់ទាញការចូលរួមរបស់អ្នកតាក់តែងគោលនយោបាយអ្នកប្រាជ្ញនិងអ្នកការទូត ចំនួន ៤​ រយរូបមកពីប្រទេសចំនួន ៣០ លើសកលលោក។ គណៈប្រតិភូវៀតណាម ដឹកនាំ ដោយនាយិការសាលាសភាបណ្ឌិតការទូតវៀតណាម សាស្រ្តាចារ្យរង បណ្ឌិត  Nguyen Thai Yen Huong បានចូលរួមសន្និសីទលើកនេះ។ APR លើកទី ២៨ រួមមានសម័យពិភាក្សា ចំនួន ១០ ដែលប្រមូលផ្តុំទៅលើបញ្ហាសន្តិសុខ ការពារ ប្រទេស ការក្សាសន្តិភាពនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ បណ្ដាតំណាងក៏ បានពិភាក្សាអំពីឱកាសនិងការសាកល្បងក្នុងការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សន្តិភាពនិងសម្បូររុងរឿងមួយ ដោះស្រាយ ការសកល្បងខាងសន្តិសុខរួមលើ សមុទ្រខាងកើត របៀបវារៈរបស់អាស៊ានក្រោយពីឆ្នាំ ២០១៥ និងបណ្តាបញ្ហា ទាក់ទិនដល់កំណែទម្រង់សេដ្ឋកិច្ចនយោបាយនៅមីយ៉ាន់ម៉ា ក៏ដូចជា អនាគត នយោបាយរបស់ថៃ ផងដែរ៕

More