VOV WorldVOV World
វៀតណាមចូលរួមវេទិការសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកនៅម៉ិចស៊ីកូ
15/01/2014 08:18
(VOVworld)-ក្នុងរយៈពីថ្ងៃទី១៣ដល់១៦មករា គណៈ ប្រតិភូសមាជិករដ្ឋសភាវៀតណាម ដឹកនាំដោយលោក Nguyen Hanh Phuc ប្រធានខុទ្ទកា​ល័យរដ្ឋសភាវៀតណាម
វៀតណាមចូលរួមវេទិការសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកនៅម៉ិចស៊ីកូ
ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក​Nguyen Hanh Phuc (រូបថតៈ An Đăng/TTXVN) (VOVworld)-ក្នុងរយៈពីថ្ងៃទី១៣ដល់១៦មករា គណៈប្រតិភូសមាជិករដ្ឋសភាវៀត ណាម ដឹកនាំដោយលោក Nguyen Hanh Phuc ប្រធានខុទ្ទកា​ល័យរដ្ឋសភាវៀត ណាម ចូលរួមសន្និសីទជាប្រចាំលើកទី២២ វេទិការសមាជិក សភាអាស៊ី-ប៉ាស៊ី ហ្វិក (APPF)ដែលប្រារព្វឡើងនៅម៉ិចស៊ីកូខាងលិច។ ថ្លែង​មតិក្នុងសន្និសីទ លោក Nguyen Hanh Phuc សង្កត់ធ្ងន់ថា វៀតណាមមានការ ផ្តួចផ្តើមគំនិតម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មអន្តរជាតិ។ តាមលោក​Nguyen Hanh Phuc ថា រដ្ឋ សភាវៀតណាមសន្យាធ្វើល្អតួនាទីការទូតអន្តរ​សភា រួមចំណែកចូលក្នុងការ អនុវត្តន៍ប្រកបដោយជោគជ័យកិច្ចការបរទេស ក្នុងនោះមានការរក្សាបរិយាកាស សន្តិភាព បង្កលក្ខណៈងាយស្រួលសម្រាប់ ដំណើការជម្រុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ ការពារ អធិបតេយ្យភាព និងបូរណភាពដែនដី។         ក្នុងរយៈពេលចូលរួមសន្និសីទ គណៈប្រតិភូវៀតណាមរួមជាមួយតំណាង អន្តរជាតិ បានពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះមានវិស័យសេដ្ឋកិច្ច នយោ​បាយ សន្តិសុខជាដើម៕

More