VOV WorldVOV World
វៀតណាមទទួលភ្ញៀវទេសចរណ៍អឺរ៉ុបចំនួន១លាននាក់ជារៀងរាល់ឆ្នាំ
17/10/2015 07:23
(VOVworld) - សិក្ខាសាលា “វៀតណាម - ទីមកដល់ របស់ភ្ញៀវទេសចរណ៍អឺរ៉ុប” បានប្រព្រឹត្តទៅនាយប់ថ្ងៃ ទី១៦ តុលា នៅទីក្រុង Da Nang ភាគកណ្ដាលវៀត ណាម។
វៀតណាមទទួលភ្ញៀវទេសចរណ៍អឺរ៉ុបចំនួន១លាននាក់ជារៀងរាល់ឆ្នាំ
តាំងពីឆ្នាំ២០១០មក ជារៀងរាល់ឆ្នាំវៀតណាមទទួលភ្ញៀវទេសចរណ៍អឺរ៉ុបចំនួន១លាននាក់ មកទស្សនា។ (VOVworld) - សិក្ខាសាលា “វៀតណាម - ទីមកដល់របស់ភ្ញៀវទេសចរណ៍អឺរ៉ុប” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៦ តុលា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ នៅទីនេះ តំណាងសមាគមន៍ទេសចរណ៍វៀតណាមបានឧទ្ទេសនាមអំពីគោល នយោបាយ ផលិតផលទេសចរណ៍ថ្មីរបស់វៀតណាម ក្នុងនោះសង្កត់ធ្ងន់ទៅលើ ការអភិវឌ្ឍន៍ទេសចរណ៍មានការទទួលខុសត្រូវនិងដើម្បីផលប្រយោជន៍ របស់ សហគមន៍។លោក Vu The Binh អនុប្រធានសមាគមន៍ទេសចរណ៍វៀតណាមបាន ឲ្យដឹងថា៖  “ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍អឺរ៉ុបឲ្យបានច្រើនថែមទៀតផ្នែកទេស ចរណ៍មានការងារត្រូវធ្វើជាច្រើន ក្នុងនោះមានការជំរុញទេសចរណ៍ភាគីទាំងពីរ។  យើងខ្ញុំសង្ឃឹមថា សកម្មភាពលើកនេះនឹងបង្កើតទំនាក់ទំនងជិតស្និទ្ធិ ផ្គត់ផ្គង់ព័ត៌ មាន និងជួយប្រាស្រ័យរវាងក្រុមហ៊ុនទេសចរណ៍នានារបស់ភាគីទាំងពីរ ដើម្បីរួម ចំណែកបង្កើនបរិមាណភ្ញៀវទេសចរណ៍អឺរ៉ុបមកវៀតណាម”។ តាំងពីឆ្នាំ២០១០មក ជារៀងរាល់ឆ្នាំ វៀតណាមទទួលភ្ញៀវទេសចរណ៍អឺរ៉ុបចំនួន ១លាននាក់មកទស្សនា៕