វៀតណាមធានាសន្តិសុខនិងសុវត្ថិភាពខាងអាយុជីវិតនិងទ្រពសម្បិតរបស់ បណ្តាអង្គារនិងអង្គភាពអាជីវកម្មបរទេសនៅវៀ
17/05/2014 12:08
នារសៀលថ្ងៃទី១៧ឧសភាក្រសួងការបរទេសវៀតណាម បានរៀមចំ សន្និសីទកាសែតអន្តរជាតិទាក់ទិនដល់សភាព ការណ៍សណ្តាប់ធ្នាប់សន្តិសុខនៅខែត្រ Binh Duong – Dong Nai-Ha Tinhនិងទីក្រុងហូជីមិញ។

រូបថតអិនធឺណែត Vovworld-នារសៀលថ្ងៃទី១៧ឧសភាក្រសួងការបរទេសវៀតណាមបានរៀបចំសន្និ សីទកាសែតអន្តរជាតិទាក់ទិនដល់សភាពការណ៍សណ្តាប់ធ្នាប់សន្តិសុខនៅខែត្រ Binh Duong –Dong Nai-Ha Tinhនិងទីក្រុងហូជីមិញ។ចូលរួមសន្និសីទកាសែតមាន ឧត្តមសេនីយ៍ទោHoang Kong Tuប្រមុខស្ថាប័នសន្តិសុខស៊ើបអង្កេតក្រសួងនគបាល លោកDo Nhat Hoangប្រធាននាយកដ្ឋានវិនិយោគក្រសួងផែនការវិនិយោគលោក Dang Minh Khoiឧបការីក្រសួងការបរទេសនិងជាប្រធាននាយកដ្ឋានទទួលបន្ទុកឥសាន ក្រសួងការបរទេសដំណាងគណះកម្មាធិការប្រជាជន ខែត្រ Binh Duongនិងខែត្រ Ha Tinh។នៅទីនេះ ឧត្តមសេនីយ៍ទោHoang Kong Tuបានអោដឹងថា៖អំពើជ្រុលនិយម ដែលកើតមានឡើងនៅតំបន់មួយចំនួននាពេលកន្លងទៅជាប្រការគួរឲ្យស្តាយ។បន្ទាប់ ពីរឿងរ៉ាវនេះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungបានចេញសារចរណ៍ ដោយសំណូមពរគ្រប់ក្រសួងផ្នែកនិងតំបន់អនុវត្តរាល់វិធានការជាក់ស្តែងដោះស្រាយ បញ្ហានេះជាដាច់ខាត។ជាពិសេសអំពើបង្កការច្របុកច្របល់បំផ្លាញនឹងត្រូវផ្តន្ទាទោស យ៉ាងតឹងរឹង។ឧត្តមសេនីយ៍ទោHoang Kong Tuចាត់ទុកថា៖”បណ្តាកំលាំងមានសត្ថកិច្ច បានទប់ស្កាត់និងចាប់ខ្លួនមុខសញ្ញារំលោភច្បាប់រាប់រយនាក់ព្រមទាំងបង្កើនរាល់វិធានការ បង្កើនសន្តិសុខ សុវត្ថិភាពខាងអាយុជីវិតនិងទ្រពសម្បិតរបស់បណ្តាអង្គារនិងអង្គភាព អាជីវកម្មបរទេសនៅវៀតណាម ស្ថិរភាពសភាពការណ៍។ “លោក Dang MinhKhoiឧបការី ក្រសួងការបរទេសនិងជាប្រធាននាយកដ្ឋានទទួលបន្ទុកឥសានក្រសួងការបរទេសក៍ អះអាងដែរថា៖” ដោយសារមានការបញ្ជាណែនាំនិងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល បណ្តាក្រសួងផ្នែកនិងតំបន់រហូតមកដល់ពេលនេះសភាពការណ៍បានស្ថិរភាព។សុវត្ថិភាពខាងអាយុជីវិតនិងទ្រពសម្បិតរបស់បណ្តាអង្គារនិងអង្គភាពអាជីវកម្មបរទេស ត្រូវបានធានា ។ “ នៅសន្និសីទកាសែតឧត្តមសេនីយ៍ទោHoang Kong Tuបានអោដឹងថា៖បានមានមនុស្សចំ នួន២នាក់ត្រូវស្លាប់និងជិត២០០នាក់ផ្សេងទៀតរងរបួស៕
Related






