វៀតណាមជាចំណុចភ្លឺមួយក្នុងការអនុវត្តដ៏ជោគជ័យមុនកាលកំណត់នៃគោលដៅសហសវត្សដែលអង្គការសហប្រជាជាតិបានដាក់ចេញ
23/10/2015 09:53
Vovworld-វៀតណាមជាចំណុចភ្លឺមួយក្នុងការអនុវត្តដ៏ ជោគជ័យមុនកាលកំណត់នៃគោលដៅសហសវត្សដែល អង្គការសហប្រជាជាតិបានដាក់ចេញ

វៀតណាមជាចំណុចភ្លឺមួយក្នុងការអនុវត្តដ៏ជោគជ័យមុនកាលកំណត់នៃគោលដៅសហសវត្សដែលអង្គការសហប្រជាជាតិបានដាក់ចេញ (VNP) Vovworld-វៀតណាមជាចំណុចភ្លឺមួយក្នុងការអនុវត្តដ៏ជោគជ័យមុនកាល កំណត់នៃគោលដៅសហសវត្សដែលអង្គការសហប្រជាជាតិបានដាក់ចេញ។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ឆ្លើយសម្ភាសអ្នកយកព័ត៌មានក្នុងឱកាសវៀតណាមត្រូវ បានជ្រើសតាំងជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC)។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានលើកច្បាស់ថា៖ “នេះក៏ជាការវាយតំលៃខ្ពស់ចំពោះវៀតណាមក្នុងសកម្មភាពនាពេលកន្លងទៅ ដែលបានអនុវត្តដ៏ជោគជ័យគោលដៅសហសវត្ស។ វៀតណាមបានជ្រើសតាំងដូច្នេះ បង្ហាញច្បាស់តួនាទីរបស់វៀតណាមនិងបណ្ដាប្រទេសអ.ស.បរងចាំមើលការរួម ចំណែកសកម្មរបស់វៀតណាមក្នុងសកម្មភាពអំពីសេដ្ឋកិច្ចរៀបចំផែនការគោល នយោបាយអំពីសេដ្ឋកិច្ចសង្គមនៃអង្គការសហប្រជាជាតិ។” ជាមួយតួនាទីជាសមាជិកមួយក្នុងចំណោមសមាជិកចំនួន៥៤នៃក្រុមប្រឹក្សា សេដ្ឋកិច្ចសង្គម ការទទួលខុសត្រូវរបស់វៀតណាមគឺរួមជាមួយសមាជិកនានា ពិភាគ្សានិងនាំចេញផែនការដើម្បីប្រទេសទាំងអស់អនុវត្តគោលដៅអភិវឌ្ឍន៍ និរន្តរភាពដល់ឆ្នាំ២០៣០។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “ចំពោះវៀតណាម បន្ទាប់ពីគណៈប្រតិភូនៃប្រធានរដ្ឋលោក Truong Tan Sang ចូលរួមសម័យប្រជុំពិសេសរំលឹកខួបលើកទី៧០ទិវាបង្កើតអង្គការសហប្រជាជាតិក៏ ដូចជាអនុវត្តគោលដៅសហសវត្សនិងអនុម័តលើរបៀបវារៈដល់ឆ្នាំ២០៣០អភិវឌ្ឍន៍ និរន្តរភាពត្រូវប្រែក្លាយគោលដៅនោះចូលក្នុងយុទ្ធសាស្ត្រនិងផែនការជាតិដើម្បី អនុវត្ត។ នាពេលខាងមុខ មិនត្រឹមតែវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រទេសផ្សេងៗ ក៏ត្រូវអនុវត្តផង៕”
Related





