VOV WorldVOV World
វៀតណាមជំរុញខ្លាំងទំនាក់ទំនងជាមួយស៊ុយអែតនិងអង់គ្លេស
18/04/2014 11:26
(VOV)_នាថ្ងៃទី ១៨ មេសា គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀត​ណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បាន​បញ្ចប់ដំណើរទស្សនកិច្ចនៅស៊ុយអែត អង់គ្លេស និងអៀរឡង់ខាងជើង។
វៀតណាមជំរុញខ្លាំងទំនាក់ទំនងជាមួយស៊ុយអែតនិងអង់គ្លេស
(VOV)_នាថ្ងៃទី ១៨ មេសា គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀត​ណាម ដឹកនាំ ដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បាន​បញ្ចប់ដំណើរទស្សន កិច្ចនៅស៊ុយអែត អង់គ្លេស និងអៀរឡង់ខាងជើង។ ឆ្លើយសម្ភាសន៍មជ្ឈដ្ឋានសារ ព័ត៍មាន អនុរដ្ឋម​ន្ត្រីការបរទេសវៀតណាម ​លោក Ha Kim Ngoc បានអះអាងថា៖  ដំណើរទស្សនកិច្ចលើក​នេះមាន​អត្ថន័យ​ដ៍សែនសំខាន់ រួមចំណែកជំរុញ ទំនាក់ ទំនងទ្វេភាគី រវាងវៀត​ណាម ​ជាមួយស៊ុយអែត និងអង់គ្លេសលើច្រើនវិស័យ។ អនុរដ្ឋម​ន្ត្រីការបរទេសវៀតណាម ​លោក Ha Kim Ngoc ̣(TTXVN) នៅស៊ុយអែត ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័ យនានា ដែលស៊ុយអែតមានឧត្តមភាព និងវៀតណាមមានតម្រូវការ ដូចជា៖ កិច្ច សហប្រតិបត្តិការអំពីថាមពលកកើតឡើងវិញ ទូរគមនាគមន៍ បច្ចេកវិទ្យាខ្ពស់…។ ល។ អនុរដ្ឋមន្ត្រី Ha kim Ngoc បានអោយដឹងថា៖ ​វៀត​ណាមស្នើស៊ុយអែតទទួល ស្គាល់ វៀតណាម ជាខឿនសេដ្ឋកិច្ចទីផ្សារ​ ក៏​ដូច​ជាជំរុញល្បឿនការចរចារស្ដីពីកិច្ច ព្រមព្រៀងពា ណិជ្ជកម្មសេរី (​FTA) រវាងវៀតណាមនិង EU ។ ស៊ុយអែតបានយល់ ព្រមចាត់ តាំងគណៈ​ប្រតិភូ​ចូល​រួមសន្និសីទអន្តរសភាពិភពលោក លើកទី ១៣២ ដោយវៀតណាម​ទទួលរៀបចំ។ ទន្ទឹមនឹងនោះ ស៊ុយអែតក៏បានសម្ដែងការគាំទ្រ យ៉ាងខ្លាំង​ក្លា ចំពោះគោលជំហររបស់វៀតណាម ​ក្នុងការដោះស្រាយរាល់ជំលោះ នៅ​លើ​សមុទ្រខាងកើតដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ។           ស្ដីពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅអង់គ្លេស និងអៀរឡង់​ខាង ជើង លោក Ha Kim Ngoc បានអោយដឹងថា៖ វេទិកា​អង្គភាព​អាជីវកម្មវៀតណាម-អង់គ្លេស ត្រូវបានរៀបចំឡើងដោយមានការចូលរួម​របស់​អង្គភាពអាជីវកម្មអង់ គ្លេសជាង១០០អង្គភាព នៅក្នុងឱកាស​ដំណើរទស្សនកិច្ចលើកនេះ របស់ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh ក៏ដូចជាបណ្ដាជំនួបធ្វើការ រវាងឧបនាយករដ្ឋមន្ត្រីជាមួយ​អង្គភាពអាជីវករ  ​វិនិយោគិនរបស់អងគ្លេស បាន សរអោយឃើញច្បាស់​អំពីការយកចិត្តទុកដាក់ ​របស់អង្គភាពអាជីវកម្មអង់គ្លេស ចំពោះ​វៀតណាម​ ។ នេះគឺជាឱកាសល្អមួយ ដើម្បីប្រទេសទាំងពីរជំរុញខ្លាំងកិច្ចសហ ប្រតិបត្តិការ អោយសមស្របជាមួយសក្ដានុភាពនៃប្រទេសទាំងពីរ៕