វៀតណាមជំរុញខ្លាំងការនាំចេញទំនិញទៅទ្វីបអឺរ៉ុបតាមរយៈប្រទេសឆែក
03/09/2013 10:33
VOV-ក្នុងខែកក្កដាឆ្នាំ២០១៣តំលៃប្រាក់នាំចេញរបស់វៀតណាមទៅសាធារណៈរដ្ឋឆែកទទួលបានប្រមាណ១៦លានដុល្លារអាមេរិក

វៀតណាមជំរុញខ្លាំងការនាំចេញទំនិញទៅទ្វីបអឺរ៉ុបតាមរយៈប្រទេសឆែក (VOV) VOV-នាយកដ្ឋានទីផ្សារទ្វីបអឺរ៉ុប(ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម) បានចាត់ទុកថា មជ្ឈមណ្ឌល Maketting ផ្សព្វផ្សាយនិងបញ្ជូនទំនិញនាំចេញវៀត ណាមនៅសាធារណរដ្ឋឆែកគ្រោងនឹងបានដាក់ឲ្យដំណើរការនាដើមឆ្នាំ២០១៥ នឹងបង្កើតឱកាសសំរាប់ទំនិញវៀតណាមជ្រៀតចូលទៅទីផ្សារទ្វីបអឺរ៉ុប។ តាម ការស្ថិតិរបស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មថា ក្នុងខែកក្កដាឆ្នាំ២០១៣តំលៃប្រាក់ នាំចេញរបស់វៀតណាមទៅសាធារណៈរដ្ឋឆែកទទួលបានប្រមាណ១៦លាន ដុល្លារអាមេរិកកើន៣០%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ នាពេល ថ្មីៗនេះ សាធារណៈរដ្ឋឆែកក៏បានប្រកាសបញ្ជីរាយនាមទីផ្សារស្នូលចំនួន១២ត្រូវ បានផ្ដល់អាទិភាពអំពីពាណិជ្ជកម្មក្រៅប្រទេសក្នុងដំណាក់កាល២០១១-២០១៥ ដែលក្នុងនោះមានវៀតណាមផង។ ដោយសារការជួយឧបត្ថម្ភរបស់អង្គការទាក់ ទិននានាមជ្ឈមណ្ឌល Maketting ផ្សព្វផ្សាយនិងបញ្ជូនទំនិញនាំចេញវៀតណាម ត្រូវបានបង្កើតនៅរដ្ឋធានី Praha។តាមផែនការមជ្ឈមណ្ឌលនឹងធ្វើសកម្មភាពនា ឆ្នាំ២០១៥ជាមួយបណ្ដាមុខទំនិញរបស់វៀតណាមដូចជាជលផលបន្លែផ្លែឈើ ជាដើម៕
Related





