វៀតណាមឡាវកម្ពុជានិងម៉ីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅខឿនរដ្ឋបាលសាធារណៈតម្លាភាពប្រសិទ្ធិភាព
17/08/2015 10:27
Vovworld-នាថ្ងៃទី១៧សីហានៅទីក្រុង Da Nang បានបើក សន្និសីទសហប្រតិបត្តិការអន្តរជាតិលើកទី៦

វៀតណាមឡាវកម្ពុជានិងម៉ីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅខឿនរដ្ឋបាលសាធារណៈតម្លាភាពប្រសិទ្ធិភាព (VNP) Vovworld-នាថ្ងៃទី១៧សីហានៅទីក្រុង Da Nang បានបើកសន្និសីទសហប្រតិបត្តិ ការអន្តរជាតិលើកទី៦រវាងវៀតណាមឡាវកម្ពុជានិងម៉ីយ៉ាន់ម៉ាសំដៅផ្លាស់ប្តូរបទ ពិសោធន៍ក្នុងការសំរេចនិងត្រួតពិនិត្យឃ្លាំមើលអំពីថវិការរដ្ឋឆ្ពោះទៅខឿនហិរញ្ញវត្ថុ សាធារណៈប្រសិទ្ធិភាពតម្លាភាព។ ថ្លែងមតិនៅសន្និសីទនេះ បណ្ឌិត Phung Quoc Hien ប្រធានគណៈកម្មាធិការ ហិរញ្ញវត្ថុថវិការរដ្ឋរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមឡាវកម្ពុជានិង ម៉ីយ៉ាន់ម៉ាជាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍កំពុងសមាហរណកម្មចូលក្នុងខឿនសេដ្ឋកិច្ច សកល។ ការលើកកំពស់គុណភាពក្នុងការសំរេចចិត្តនិងឃ្លាំមើលក្នុងវិស័យហិរញ្ញវត្ថុ ថវិការរដ្ឋនឹងលើកកំពស់គុណភាពនិងប្រសិទ្ធិភាពប្រើប្រាស់ប្រភពទុនវិនិយោគ ប្រភព ចំណាយពីថវិការរដ្ឋនិងលើកកំពស់ប្រសិទ្ធិភាពប្រើប្រាស់ពន្ធរបស់ប្រជាជន។ ពីនោះ មានទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចត្រឹមត្រូវរួមចំណែកនាំប្រទេសជាតិសមាហរណកម្មស៊ី ជម្រៅនិងអភិវឌ្ឍន៍លើគ្រប់វិស័យរឹងមាំ។ ក្នុងរយៈពេល២ថ្ងៃ(ថ្ងៃទី១៧និង១៨សីហា)សន្និសីទបានប្រមូលផ្ដុំទៅលើខ្លឹមសារ៖ បទពិសោធន៍ក្នុងការកសាងគ្រប់គ្រងត្រួតពិនិត្យសវនកម្មការអនុវត្តពង្រាងថវិការរដ្ឋ បទពិសោធន៍ក្នុងការសំរេចចិត្តឃ្លាំមើលថិវការរដ្ឋឆ្ពោះទៅខឿនហិរញ្ញវត្ថុតម្លាភាព ប្រសិទ្ធិភាព៕
Related





