VOV WorldVOV World
វៀតណាមលៃទុកប្រភពកំលាំងសមស្របទប់ទល់នឹងបំរែបំរួលអាកាសធាតុ
19/02/2014 10:15
Vovworld-ថ្លែងមតិបើកសម័យប្រជុំលើកទី៤នៃគណៈកម្មាធិការជាតិអំពីបំរែ​បំរួល​អាកាសធាតុនាព្រឹកថ្ងៃទី១៩កុម្ភៈនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀត​ណាមលោក Nguyen Tan Dung បានឲ្យដឹងថា៖ ក្នុងកាលៈទេសៈលាតត្រដាង​ដោយព្រមៗគ្នា
វៀតណាមលៃទុកប្រភពកំលាំងសមស្របទប់ទល់នឹងបំរែបំរួលអាកាសធាតុ
វៀតណាមលៃទុកប្រភពកំលាំងសមស្របទប់ទល់នឹងបំរែបំរួលអាកាសធាតុ (VOV)         Vovworld-ថ្លែងមតិបើកសម័យប្រជុំលើកទី៤នៃគណៈកម្មាធិការជាតិអំពីបំរែ​ បំរួល​អាកាសធាតុនាព្រឹកថ្ងៃទី១៩កុម្ភៈនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀត​ ណាមលោក Nguyen Tan Dung បានឲ្យដឹងថា៖ ក្នុងកាលៈទេសៈលាតត្រដាង​ដោយព្រមៗគ្នាដំណោះស្រាយគ្រប់គ្រងសេដ្ឋកិច្ចសង្គមរៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញ ធានាសុខុមាលភាពសង្គមនិងផលប្រយោជន៍សង្គម វៀត​ណាម​នៅតែលៃទុកការយកចិត្តទុកដាក់និងប្រភពកំលាំងសមស្របអនុវត្តទប់ទល់​នឹងបំរែបំរួលអាកាសធាតុគ្រប់គ្រងធនធាននិងការពារបរិស្ថាន។ ផ្ដោតទៅលើ​ភារកិច្ចជាក់ស្ដែងមួយចំនួនក្នុងរយៈពេលខាងមុខ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖         “សុក្រិដ្ឋរបប បច្ចុប្បន្នកម្មយុទ្ធសាស្ត្រផែនការឲ្យសមស្របក្នុងនោះយកចិត្ត​ ទុក​ដាក់ដល់ផែនទីទឹកសមុទ្រឡើងជាដើម។​ ឥឡូវនេះអាទិភាពអំពិបំរែបំរួល​ អាកាសធាតុ បង្កាគ្រោះធម្មជាតិនិងព្រៃការពារ។ ​ព្រៃការពារឆ្នេរសមុទ្រមាន​អត្ថន័យ​ដ៏ធំធេងចំពោះការអភិវឌ្ឍន៍ចីរភាពនៃប្រទេសជាតិ។”         តាមការវាយតម្លៃរបស់ស្ថាប័នអចិន្រ្តៃយ៍គណៈកម្មាធិការជាតិទទួលបន្ទុក បំរែបំរួលអាកាសធាតុថា នាបច្ចុប្បន្ន គោលនយោបាយច្បាប់របស់វៀតណាម អំពីបំរែបំរួលអាកាសធាតុត្រូវបានបង្កើតនិងដាក់អនុវត្តន៍ទន្ទឹមគ្នា។ ក្នុងផែនការ សម្រាប់ឆ្នាំ២០១៤នេះ គណៈកម្មាធិការជាតិទទួលបន្ទុកបំរែបំរួលអាកាសធាតុ  ផ្តើមគំនិតជម្រុញការដាក់អនុវត្តន៍និងកសាងយន្តការ គោលនយោបាយប្រមូល ប្រភពកម្លាំងសម្រាប់ កំណើនពណ៍បៃតងដោយរួមផ្សំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់គ្រប់ស្ថាប័ននិងថ្នាក់មូលដ្ឋាន៕