វៀតណាមលើកដម្កើងផលិតផលឧស្សាហកម្មជនបទគំរូចំនួន១០០
17/10/2015 07:21
(VOVworld) - នាព្រឹកថ្ងៃទី១៧ តុលា នៅរដ្ឋធានីហា ណូយ ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមបាន រៀបចំពិធីប្រកាសនិងលើកដម្កើងផលិតផលឧស្សា ហកម្មជនបទគំរូចំនួន១០០ឆ្នាំ២០១៥។

(VOVworld) - នាព្រឹកថ្ងៃទី១៧ តុលា នៅរដ្ឋធានីហាណូយ ក្រសួងឧស្សាហពាណិជ្ជ កម្មវៀតណាមបានរៀបចំពិធីប្រកាសនិងលើកដម្កើងផលិតផលឧស្សាហកម្មជនបទ គំរូចំនួន១០០ឆ្នាំ២០១៥។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានសង្កត់ធ្ងន់ថា នេះជាសកម្មភាពសំខាន់សំដៅលើកទឹកចិត្តអង្គការ បុគ្គល អង្គភាពអាជីវកម្មក្នុងការបង្កើតផលិតផលឧស្សាហ កម្មជនបទគំរូ រួមចំ ណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោក Vu Van Ninh បាន សំណូមពរថា៖ “ក្រសួងឧស្សាហពាណិជ្ជកម្ម រួមជាមួយក្រសួង ស្ថាប័ន តំបន់នានាគប្បីខំប្រឹងប្រែង ថែមទៀតសំដៅអនុវត្តឲ្យបានល្អនូវគោលនយោបាយរបស់បក្ស រដ្ឋស្ដីពីការអភិ វឌ្ឍន៍ឧស្សាហកម្មជនបទ។ក្នុងនោះ ប្រមូលផ្ដុំជំរុញខ្លាំងសកម្មភាពលើកទឹកចិត្ត ជួបឧបត្ថម្ភអង្គភាពអាជីវកម្មផលិតកម្ម បើកទូលាយទីផ្សារនិងលើកកំពស់ សម ត្ថភាពប្រកួតប្រជែង។អង្គភាពអាជីវកម្មនិមួយៗត្រូវពង្រីកស្មារតីម្ចាស់ការ ច្នៃ ប្រឌិត ជំរុញការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងការកសាងនិងអភិវឌ្ឍន៍ ផលិតផលមានតំលៃបង្កើនបន្ថែមខ្ពស់សំដៅនាំពាណិជ្ជសញ្ញាវៀតណាមស្រូប យកទីផ្សារក្នុងប្រទេសហើយអះអាងនូវកិត្យានុភាពលើទីផ្សារអន្តរជាតិជា ជំហានៗ”៕
Related





