វៀតណាមម្ចាស់ការរួមចំណែកកសាងក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
01/03/2014 08:39
Vovworld-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់និងសម័យប្រជុំប្រចាំលើកទី២៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បនៅទីក្រុង Geneva ស្វីសចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤មិនា។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (VOV) Vovworld-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់និងសម័យប្រជុំប្រចាំលើកទី២៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បនៅទីក្រុង Geneva ស្វីសចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤មិនា។ សន្និសីទនឹងទាក់ទាញថ្នាក់ដឹកនាំរបស់ប្រទេសនិងអង្គការអន្តរជាតិចំនួន៨០ក្នុងកាលៈទេស់ដែលសិទ្ធិមនុស្សត្រូវបានប្រទេសសាធារណៈមតិអន្តរជាតិយកចិត្តទុកដាក់។ តាមគំរោងឧបនាយករដ្ឋមន្ត្រី Pham Binh Minh នឹងថ្លែងមតិនៅសន្និសីទនេះ ក្នុងនោះសង្កត់ធ្ងន់ដល់រាល់គោលនយោបាយការខំប្រឹងប្រែងនិងសមិទ្ធិរបស់ វៀតណាមក្នុងការធានានិងជំរុញសិទ្ធិមនុស្ស ការប្តេជ្ញាចិត្តរបស់វៀតណាមអនុវត្ត យ៉ាងម៉ឺងម៉ាត់កិច្ចសន្យាដែលបានដាក់ចេញ។ ទស្សនៈមុនក៏ដូចជាក្រោយរបស់ វៀតណាមគឺលើកកំពស់កិច្ចសហប្រតិបត្តិការសន្ទនាស្ថាបនាក្នុងក្រុមប្រឹក្សាសិទ្ធិ មនុស្ស ជាសមាជិកសកម្មមានការទទួលខុសត្រូវនិងមានការរួមវិភាគទានជាក់ ស្ដែងក្នុងការងាររួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស៕
Related






