VOV WorldVOV World
វៀតណាមនិងឆែកត្រូវបង្កើនការយល់ដឹងរវាងប្រជាជាតិទាំងពីរ
23/10/2015 10:18
Vovworld-វៀតណាមនិងឆែកត្រូវបង្កើនការយល់ដឹងរវាង ប្រជាជាតិទាំង​ពីរ។
វៀតណាមនិងឆែកត្រូវបង្កើនការយល់ដឹងរវាងប្រជាជាតិទាំងពីរ
វៀតណាមនិងឆែកត្រូវបង្កើនការយល់ដឹងរវាងប្រជាជាតិទាំងពីរ (VNP)         Vovworld-វៀតណាមនិងឆែកត្រូវបង្កើនការយល់ដឹងរវាងប្រជាជាតិទាំង​ពីរ។ នេះជាសំណើររបស់ប្រធានរដ្ឋវៀតណាមលោក​ Truong Tan Sang លើក​ឡើងនាថ្ងៃ ទី២៣តុលាក្នុងពិធីទទួលជួបសន្ទនារដ្ឋមន្ត្រីការបរទេសឆែកលោក Lubomir Zaoralek ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមសំដៅជំរុញ​ទំនាក់​ទំនងសហប្រតិបត្តិការ ទ្វេភាគី អនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃប្រទេសទាំងពីរ។ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ការ​ដែលសាធរណៈរដ្ឋឆែកបានទទួលស្គាល់ សហគមន៍ជនវៀតណាមនៅឆែកជា​ជនជាតិភាគតិចមួយនិងចាត់ទុកប្រទេសទាំងពីរ ត្រូវមានការអភិវឌ្ឍន៍ថ្មីអំពីកិច្ច​សហប្រតិបត្តិការវប្បធម៍។ ចំពោះការព្រួយបារម្ភរបស់ រដ្ឋាភិបាលឆែកអំពីបញ្ហា​សមុទ្រខាងកើត​ប្រធានរដ្ឋបានឲ្យដឹងថា វៀតណាមចង់ឲ្យ ភាគីនានាដោះស្រាយ​ជំលោះដោយសន្តិវិធីគោរពច្បាប់អន្តរជាតិពិសេសគឺអនុសញ្ញា ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២នៃអង្គការសហប្រជាជាតិ។ ​វៀតណាមប្តេជ្ញាប្រឆាំងជំទាស់ សកម្មភាព​ឯកតោភាគីដោយមិនអើពើដល់ច្បាប់អន្តរជាតិដូចជាការពូនជ្រុំកសាង ដោយទ្រង់ទ្រាយធំសំដៅផ្លាស់ប្តូរស្ថានភាពដើមនៅសមុទ្រខាងកើតបណ្ដាលភាព ស្មុគ​ស្មាញឲ្យស្ថានភាព។         រីឯរដ្ឋមន្ត្រីការបរទេសឆែកបានសង្កត់ធ្ងន់ថា ដោយតួនាទីអន្តរជាតិកាន់តែ​ខ្ពស់​ពី ​មួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាម ឆែកចង់ឲ្យស្វែងរកបានដៃគូទំនុកទុក​ចិត្តនៅដំបន់ ទ្វីបអាស៊ី។៕