VOV WorldVOV World
វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការយុត្តិធម៌
16/12/2013 11:02
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ក្រសួងយុត្តិធម៌គុយបា គណះប្រតិភូជាន់ខ្ពស់ក្រសួងយុត្តិធម៌វៀតណាម ដឹកនាំដោយរដ្ឋមន្ត្រី លោកHa Hung Cuong បានមានដំណើរបំពេញទស្សនកិច្ចនៅគុយបា ចាប់ពីថ្ងៃទី ១១ ​ដល់​ថ្ងៃទី ១៥ ធ្នូ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគតិយុត្តិរវាងវៀតណាមនិងគុយបា ក៏ដូចជារួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាព មិត្ត​ភាពរវាងប្រទេសទាំងពីរ។
វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការយុត្តិធម៌
វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការយុត្តិធម៌(internet) (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ក្រសួងយុត្តិធម៌គុយបា គណះប្រតិភូជាន់ខ្ពស់ ក្រសួងយុត្តិធម៌វៀតណាម ដឹកនាំដោយរដ្ឋមន្ត្រី លោកHa Hung Cuong បានមានដំណើរ បំពេញទស្សនកិច្ចនៅគុយបា ចាប់ពីថ្ងៃទី ១១ ​ដល់​ថ្ងៃទី ១៥ ធ្នូ ដើម្បីពង្រឹងនិងព ង្រីក កិច្ច សហប្រតិបត្តិការគតិយុត្តិរវាងវៀតណាមនិងគុយបា ក៏ដូចជារួមចំណែកជំរុញទំ នាក់ ទំនងសាមគ្គីភាព មិត្ត​ភាពរវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅក្នុងជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៏គុយបា ​ Maria Esther Reus Gonzalez រដ្ឋមន្ត្រី Ha Hung Cuong បានជូនដំណឹងអំពីចំណុចលេចធ្លោមួយចំនួនស្ដីពីសភាពការណ៍​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនៅវៀតណាម បណ្ដាសមិទ្ធិដែលទទួលបាន ក៏ដូចជារាល់ការលំបាក សាកល្បងដែលវៀតណាមកំពុងត្រូវប្រឈមមុខ ក្នុង​ដំណើការធ្វើសមាហរណកម្ម សកល ភាវូបនីយកម្ម និងធ្វើសមាហរណកម្ម​អន្តរជាតិលើគ្រប់វិស័យ។ រីឯខ្លួនវិញ  រដ្ឋមន្ត្រី​ ​Maria Esther Reus Gonzalez បានអះអាងថា៖​ដំណើរទស្សនកិច្ចលើកនេះបាន រួមចំណែកជា​ច្រើនចូលក្នុងទំនាក់ទំនងរវវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ នេះក៏គឺ ជាឱកាស ដើម្បីក្រសួងទាំងពីរចែករំឡែកបទពិសោធន៍ ក៏ដូចជាជាក់ស្ដែង​ភាវូបនីយ កម្មការសន្យាសហប្រតិបត្តិការនានាក្នងវិស័យយុត្តិធម៏។ ក្នុង​ឱកាសនេះដែរ រដ្ឋមន្ត្រី  Ha Hung Cuong និងរដ្ឋមន្ត្រី​ Maria Esther Reus Gonzalez បានចុះហត្ថលេខា លើ អនុស្សារណះ សហប្រតិបត្តិការរវាង​ក្រសួងយុត្តិធម៏នៃប្រទេសទាំងពីរ។           ក្នុងរយះពេលបំពេញទស្សនកិច្ចនៅគុយបា រដ្ឋមន្ត្រី Ha Hung Cuong ​​មានជំនួប សន្ទនាជាមួយអនុប្រធានរដ្ឋសភាគុយបា Ana Maria Mari Machado ​លេខាធិការដ្ឋានក្រុម ប្រឹក្សារជាតិ Homero Acosta Alvarez …។ល៕

More