VOV WorldVOV World
វៀតណាមនិងជប៉ុន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
13/04/2026 12:06
[VOVWORLD] - ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានសម្តែងទំនុកចិត្តថា ប្រទេសជប៉ុននឹងបន្តអភិវឌ្ឍន៍ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។
វៀតណាមនិងជប៉ុន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
Ảnh 1: Tổng Bí thư, Chủ tịch nước Tô Lâm điện đàm với Chủ tịch Đảng Dân chủ Tự do Nhật Bản, Thủ tướng Nhật Bản Takaichi Sanae. Ảnh: Đăng Khoa/nhandan.vn អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងជានាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae)។ (រូបថត៖ nhandan.vn) នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងជានាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae)។ 13.4--AM toi--24-VN-Nhat Ban-Anh 2.jpg ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទនៅទីស្នាក់ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ។ (រូបថត៖ nhandan.vn) ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានសម្តែងទំនុកចិត្តថា ប្រទេសជប៉ុននឹងបន្តអភិវឌ្ឍន៍ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានគោរពអញ្ជើញព្រះចៅអធិរាជនិងអគ្គមហេសីជប៉ុន និងលោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី សាណាអេ មកបំពេញទស្សនកិច្ចនៅវៀតណាមនៅពេលវេលាដ៏សមស្រប។ រីឯខ្លួនវិញ លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី សាណាអេ បានបញ្ជាក់ថា ជប៉ុនមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន បានវាយតម្លៃខ្ពស់ចំពោះឋានៈ និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់ ព្រមទាំងអះអាងថា ជប៉ុនគោរពនិងវាយតម្លៃខ្ពស់ចំពោះគោលនយោបាយឯករាជ្យ ខ្លួនទីពឹងខ្លួនរបស់វៀតណាម ក៏ដូចជាគាំទ្រវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍នានានៅក្នុងយុគសម័យថ្មី។ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងនៅលើវិស័យការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សន្តិសុខថាមពល ពលកម្ម សុខាភិបាល និងកិច្ចសហប្រតិបត្តិការមូលដ្ឋានផងដែរ៕
TAG
VOV/VOVWORLD/វៀតណាម/ជប៉ុន/អគ្គលេខាបក្ស/ប្រធានរដ្ឋ/តូ ឡឹម/សន្ទនាតាមទូរស័ព្ទ/នាយករដ្ឋមន្រ្តី

More