វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការគ្រប់គ្រងជាតិគីមី
13/07/2012 09:26
(VOVworld)-តាមព័ត៌មានពីក្រសួងការបរទេសជប៉ុន ឲ្យដឹងថា៖ចាប់ពីថ្ងៃទី ១៣ កក្កដា អនុរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន Mitsuyoshi Yanagisawa

រូបថតៈ Internet (VOVworld)-តាមព័ត៌មានពីក្រសួងការបរទេសជប៉ុនឲ្យដឹងថា៖ចាប់ពីថ្ងៃទី១៣ កក្កដា អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន Mitsuyoshi Yanagisawa បានចាប់ផ្តើមដំណើរទស្សនកិច្ចវៀតណាមរយៈពេល៣ថ្ងៃ។ តាម ផែនការ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុននិងក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីអំពី កិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងជាតិគីមី។ អនុស្សារណៈនេះជាផ្នែកមួយ ក្នុងផែនការ “សន្ទនាគោលនយោបាយរវាងវៀតណាមនិងជប៉ុនក្នុងការគ្រប់គ្រង ជាតិគីមី” និងកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងប្រទេសទាំងពីរវៀតណាម- ជប៉ុន៕
Related





