VOV WorldVOV World
វៀតណាមនិងកាណាដាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ
02/11/2013 08:54
Vovworld-ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម នាថ្ងៃទី១វិច្ឆិកាបានបញ្ជប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ​នៅកាណាដា។
វៀតណាមនិងកាណាដាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ
វៀតណាមនិងកាណាដាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ (oda.mpi.gov.vn)         Vovworld-ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួង​ការពារ​ ប្រទេស​វៀតណាម នាថ្ងៃទី១វិច្ឆិកាបានបញ្ជប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ​ នៅកាណាដា។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅកាណាដា គណៈប្រតិភូបាន​ មក​ជួបសម្ដែងការ​គួរ​សមអគ្គសេនាធិការបណ្ដាកំលាំងប្រដាប់អាវុធកាណាដា ឧត្តមសេនីយ៍ Thomas Lawson ជួបចរចារជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ​ កាណាដា Michael Martin។         នៅបណ្ដាជំនួបសន្ទនា ភាគីទាំងពីរបានឯកភាពចាត់ទុកថា ការដោះស្រាយ​ បណ្ដា​បញ្ហាជំលោះអធិបតេយ្យភាពនៅដំបន់សមុទ្រទ្វីបអាស៊ីត្រូវតាមរយៈសន្តិវិធី លើ​មូល​ដ្ឋានគោរពច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិអំពី​ ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២និងសេចក្តីថ្លែងការណ៍រួមរវាងចិននិងអាស៊ានក័ដូចជា សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង​សេច​ក្តី​ថ្លែងការណ៍ជា​ន់ខ្ពស់​ផ្សេងៗរបស់អាស៊ានអំពីសមុទ្រខាងកើត។ ភាគី​កាណាដាមានបំណងវៀតណាមគាំទ្រ​និងធ្វើជាស្ពានតភ្ជាប់ដើម្បីកាណាដាចូលរួម ក្នុងយន្តការសហប្រតិបត្តិការសន្និសីទរដ្ឋមន្ត្រីការពារជាតិប្រទេសអាស៊ានបើក ទូលាយ (ADMM+)។ ក្នុងឱកាសនេះដែរ គណៈ​ប្រតិភូ​​ក៏​បានមកទស្សនាមជ្ឈ​មណ្ឌល​បង្វឹករក្សាសន្តិភាព (PSTC) និងទស្សនាអង្គភាព​កងទ័ពជើងទឹកមួយចំនួន​របស់ កាណាដាផងដែរ៕

More