VOV WorldVOV World
វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងរដ្ឋខាងសាសនា
24/08/2015 11:23
(VOVworld) –​ នៅការចរចារនាព្រឹកថ្ងៃទី ២៤ សីហា នៅរាជធានី ភ្នំ ពេញ កម្ពុជា រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាកម្ពុជា លោក មិន ឃិន និងអនុរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃវៀតណាមនិងជាប្រធានគណៈ កម្មាធិការសាសនារដ្ឋាភិបាលវៀតណាម លោក Pham Dung ​បានឯកភាពជំរុញយ៉ាងខ្លាំងក្លាបណ្ដា សកម្មភាពសហការ សំដៅនាំបណ្ដាកិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យជំនឿសាសនាដែលត្រូវ បានចុះហត្ថលេខាហើយនោះឲ្យចូលជាជីវភាពរស់នៅ។
វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងរដ្ឋខាងសាសនា
វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងរដ្ឋខាងសាសនា (Image: VNA) (VOVworld) –​ នៅការចរចារនាព្រឹកថ្ងៃទី ២៤ សីហា នៅរាជធានី ភ្នំ ពេញ កម្ពុជា  រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា លោក មិន ឃិន និងអនុរដ្ឋមន្ត្រីក្រសួង  មហាផ្ទៃវៀតណាមនិងជាប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម  លោក Pham Dung ​បានឯកភាពជំរុញយ៉ាងខ្លាំងក្លាបណ្ដាសកម្មភាពសហការ សំដៅនាំបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យជំនឿសាសនាដែល ត្រូវបានចុះហត្ថលេខាហើយនោះឲ្យចូលជាជីវភាពរស់នៅ។ ភាគីទាំងពីរបាន ឯកភាពថា៖ នាពេលខាងមុខ បណ្ដាតំបន់តាមបណ្តោយខ្សែព្រំដែនរវាង វៀតណាមនិងកម្ពុជាគប្បីអនុវត្តបណ្ដាកិច្ចព្រមព្រៀងពោលខាងលើហើយរួមដៃ កសាងខ្សែព្រំដែនសន្តិភាពសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍ របស់ប្រជាជននៃ​ប្រទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកម្ពុជា  លោក Pham Dungបានជួបសម្តែងការគួរឲ្យសម្តេចព្រះមហាសង្ឃរាជចំនួនពី រអង្គគឺ ទេព វង្ស និងបួរ គ្រី ផងដែរ៕