VOV WorldVOV World
វៀតណាមនិងម៉ិកស៊ិកជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងតំបន់
18/10/2015 07:56
(VOVworld) - ទីក្រុង Toluca របស់ម៉ិកស៊ិកមានគោល បំណងបង្កើតទំនាក់ទំនង សហប្រតិបតិ្តការជាមួយដៃ គូនានារបស់វៀតណាម និងត្រៀមខ្លួនជាស្រេចចង មេត្រីភាពជាមួយទីក្រុង Da Nang របស់វៀតណាម។
វៀតណាមនិងម៉ិកស៊ិកជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងតំបន់
(VOVworld) - ទីក្រុង Toluca របស់ម៉ិកស៊ិកមានគោលបំណងបង្កើតទំនាក់ទំនង សហប្រតិបតិ្តការជាមួយដៃគូនានារបស់វៀតណាម និងត្រៀមខ្លួនជាស្រេចចង មេត្រីភាពជាមួយទីក្រុង Da Nang របស់វៀតណាម។នេះជាសេចក្ដីប្រកាសន៍របស់ អភិបាលក្រុង Toluca លោក Braulio Alvarez Jasso នៅជំនួបសន្ទនាជា មួយឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកលោកស្រី Le Linh Lan សំដៅ តភ្ជាប់និងជំរុញ ទំនាក់ទំនងសហប្រតិបតិ្តការរវាងតំបន់នានានៃប្រទេសទាំងពីរ។ថ្លែងមតិនៅទី នេះ លោក Braulio Alvarez Jasso បានសង្កត់ធ្ងន់ទៅលើលក្ខណៈ ស្រដៀងគ្នាអំពី គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងវប្បធម៌រវាងម៉ិកស៊ិកនិង វៀតណាម ហើយ ចាត់ទុកនេះជាមូលដ្ឋានដើម្បីបង្កើតទំនាក់ទំនងសហប្រតិបតិ្ត ការលើច្រើនវិស័យ រវាងខឿនសេដ្ឋកិច្ចទាំងពីរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Le Linh Lan បានសង្ឃឹមថា ក្នុងឆ្នាំ២០១៥ វៀតណាម និង ម៉ិកស៊ិកស្វាគមន៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតដោយសកម្មភាព ជាក់ ស្ដែងជាច្រើន ក្នុងនោះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងមេត្រីភាព រវាងទីក្រុង Toluca និងទីក្រុង Da Nang៕