វៀតណាមនិងបូលីវីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
06/12/2013 11:36
(VOV)_គណះប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Vu Van Ninh បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅបូលីវី ពីថ្ងៃទី ៥ដល់ថ្ងៃទី ៧ធ្នូ។នេះគឺជាដំណើរទៅទស្សនកិច្ចជាន់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំវៀតណាមមកដល់បូលីវី តាំងពីពេលប្រទេសទាំងពពីរបង្កើតទំនាក់ទំនងការទូតមក។

(VOV)_គណះប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Vu Van Ninh បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅបូលីវី ពីថ្ងៃទី ៥ដល់ថ្ងៃទី ៧ធ្នូ។នេះ គឺជាដំណើរទៅទស្សនកិច្ចជាន់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំវៀតណាមមកដល់បូលីវី តាំង ពីពេលប្រទេសទាំងពពីរបង្កើតទំនាក់ទំនងការទូតមក។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី ៥ធ្នូ នៅទីក្រុងLa Paz ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានជួបសន្ទនាជាមួយ រដ្ឋមន្ត្រីការបរទេសបូលីវី David Choquehuanca ។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានអះអាងថា៖ រដ្ឋាភិបាល វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ច សហ ប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសមិត្តអាមេរិកឡាទិន ដែលក្នុងនោះមានបូលីវី ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការនិងអភិវឌញឍន៍របស់តំបន់ទាំងពីរ។ បន្ទាប់ពីជំនួបនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានធ្វើជាក្សិលសាក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដី ពីពាណិជ្ជ កម្ម វិនិយោគរវាងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និងអនុរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកផ្នែកឧស្សាហកម្មបរទេសនិងធ្វើ សមាហរណកម្ម បូលីវី Clarems Endara ។ វៀតណាមនិងបូលីវីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ(TTXVN) នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានមានជំនួបសន្ទនាជាមួយដំណាងបណ្ដាអង្គភាពអាជីវកម្មបូលីវី ផងដែរ៕
Related






