វៀតណាមនិងអាមេរិកធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូគ្រប់ជ្រុងជ្រោយ
08/10/2020 11:02
(VOVWORLD) - នាយប់ថ្ងៃទី ៧ ខែតុលា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក។

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញថ្លែងអបអរសាទរ (រូបថត៖ Văn Điệp/TTXVN) អស់រយៈពេល ២៥ ឆ្នាំនេះ ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកបាននិងកំពុងរីកចម្រើនយ៉ាងស៊ីជម្រៅ ពីវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិនិងសន្តិសុខរហូតដល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអប់រំ។ នៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ វៀតណាមនិងសហរដ្ឋអាមេរិកនៅតែបន្តសហការជាមួយសហគមន៍អន្តរជាតិដើម្បីឆ្លើយតបទៅនឹងការរីករាលដាល នៃជំងឺក៏ដូចជាបញ្ហាប្រឈមផ្សេងទៀត ដែលកំពុងកើតមាននៅលើពិភពលោក។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
Related
More





