VOV WorldVOV World
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនុយគ្លេអ៉ែរដើម្បីគោលដៅសន្តិភាព
07/05/2014 08:56
(VOV)_នាថ្ងៃទី៦ ឧសភា នៅរដ្ឋធានីហាណូយ វៀតណាម និងអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីការប្រើប្រាស់​
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនុយគ្លេអ៉ែរដើម្បីគោលដៅសន្តិភាព
(VOV)_នាថ្ងៃទី៦ ឧសភា នៅរដ្ឋធានីហាណូយ វៀតណាមនិងអាមេរិក បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីការប្រើប្រាស់​ថាមពលនុយ គ្លេអ៉ែរដើម្បីគោលដៅសន្តិភាព រវាងប្រទេសទាំងពីរ (កិច្ចព្រមព្រៀង១២៣)។ កិច្ច ព្រមព្រៀង១២៣នេះ ជារបត់សំខាន់ក្នុងការបង្កើនទំនុក​ទុកចិត្ត សហប្រតិបត្តិ ការរវាងវៀតណាមនិងអាមេរិក ស្ដីពីការប្រើប្រាស់​ថាមពលនុយគ្លេអ៉ែរដើម្បីគោល ដៅសន្តិភាព។ ទន្ទឹមនឹងនោះក៏បានបើក​ចេញយថាទស្សន៍ដ៏ធំធេងក្នុងការជំរុញ​អនុវត្តគំរោងការណ៍សហប្រតិបត្តិ​ការជាក់ស្ដែង ដូចជា៖​ការប្រើប្រាស់វិទ្យុសកម្ម  ការអភិវឌ្ឍន៍អគ្គិសនី​នុយ​គ្លេ​អ៉ែរបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅប្រទេសនិ មួយៗ។ ក្រៅពីនោះ កិច្ច​ព្រមព្រៀង១២៣ ក៏បានបង្កើតឡើង គម្រោង គតិយុត្តិ១  សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក ក្នុងសកម្មភាព ស្រាវជ្រាវ បណ្ដុះ​បណ្ដាល អភិវឌ្ឍន៍និងប្រើប្រាស់ថាមពលនុយគ្លេអ៉ែរ ពិសេស គឺការ អភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៉ែរនៅវៀតណាម​៕  វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនុយគ្លេអ៉ែរដើម្បី គោលដៅសន្តិភាព(TTXVN)

More