VOV WorldVOV World
វៀតណាមនិងអាមេរិកសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់
14/01/2013 10:42
(VOVworld)-“កិច្ចសហប្រតិបត្តិការការពារជាតិនឹងរួម ចណែកយ៉ាងសកម្មចូលក្នុងទំនាក់ទំនងរវាងវៀត ណាមនិងអាមេរិកសំដៅកសាងសន្តិភាព ស្ថិរភាពក្នុង តំបន់ អាស៊ី ប៉ាស៊ីហ្វិក”។
វៀតណាមនិងអាមេរិកសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់
ជំនួបសន្ទនាគោលនយោបាយការពារជាតិ វៀតណាម- អាមេរិក (រូបថតៈ qdnd.vn) (VOVworld)-“កិច្ចសហប្រតិបត្តិការការពារជាតិនឹងរួមចណែកយ៉ាងសកម្មចូលក្នុង ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក សំដៅកសាងសន្តិភាព ស្ថិរភាពក្នុងតំបន់ អាស៊ី ប៉ាស៊ីហ្វិក”។ នោះគឺជាគោលបំណងរួមរបស់គណៈប្រតិភូ ការពារប្រទេស វៀត​ណាមនិងអាមេរិកនៅក្នុងការជួបសន្ទនាគោលនយោបាយការពារជាតិវៀត ណាម- អាមេរិក ថ្នាក់អនុរដ្ឋមន្រ្តីលើកទី៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី១១មករា នៅ ទីក្រុងហាណូយ។គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាម ឧត្តមសេនីយ៌ឯកបំរុង Nguyen Chi Vinh។ ក្នុងជំនួបសន្ទនា នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ អំពីវិស័យមួយចំនួនដែលទាក់ទិនដល់ទំ នាក់ទំនងសហប្រតិបត្តិការការពារ ជាតិវៀតណាម អាមេរិក ក៏ដូចជាបណ្តាបញ្ហា សន្តិសុខរួមរបស់តំបន់អាស៊ី ប៉ាស៊ីហ្វិកនិងលើពិភពលោក។ ភាគីទាំងពីរបានចាត់ ទុកថា នាពេលខាងមុខត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថ្មីមួយចំនួនដូច ជាបណ្តុះបណ្តាលប្រភពធនធានមនុស្សចូលរួមរាល់សកម្មភាពរក្សាសន្តិភាពនៃ អ.ស.ប ជួយសង្រ្គោះគ្រោះធម្មជាតិ និង រុករកជួយសង្គ្រោះជាដើម៕

More