វៀតណាមនិងអ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការកសិកម្ម។
18/05/2012 08:49
VOV-រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត ណាម Cao Duc Phat បានមានដំណើរទស្សនកិច្ចជា ផ្លូវការនៅអ៊ីស្រាអែលក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ឧសភាតាមសេចក្តីអញ្ជើញរបស់សមភាគី Orit Noked។

វៀតណាមនិងអ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការកសិកម្ម VOV-រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម Cao Duc Phat បានមានដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីស្រាអែលក្នុងរយៈពេល២ថ្ងៃ គឺ ថ្ងៃទី១៥និង១៦ឧសភាតាមសេចក្តីអញ្ជើញរបស់សមភាគី Orit Noked។ ក្នុងរយៈពេលបំពេញទស្សនកិច្ច រដ្ឋមន្ត្រី Cao Duc Phat បានជួបចរចារជាមួយ សមភាគី Orit Noked និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មនិងការងារ អ៊ីស្រាអែល Shalom Simhon រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នទាក់ទិន របស់អ៊ិស្រាអែល។ នៅបណ្ដាការជួបសន្ទនា បណ្ដាមន្ត្រីអ៊ីស្រាអែលបាន វាយតំលៃខ្ពស់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី Cao Duc Phat ទន្ទឹមនឹងនោះ អះអាងថា រដ្ឋាភិបាលអ៊ីស្រាអែលចង់បង្កើនទំនាក់ទំនងសហប្រតិបត្តិការ ជាមួយវៀតណាមលើគ្រប់វិស័យពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្មជាដើម។ រដ្ឋមន្ត្រី Cao Duc Phat បានស្នើររដ្ឋាភិបាលអ៊ីស្រាអែលពិនិត្យ មើលការបង្កើនបរិមាណនិស្សិតក៏ដូចជាបើកទូលាយកម្មវិធីបណ្ដុះបណ្ដាលនិង អនុវត្តនៅបណ្ដាមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មនៅអ៊ីស្រាអែលសំរាប់និស្សិត វៀតណាម៕
Related
More






