VOV WorldVOV World
វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
17/10/2015 07:47
Vovworld-សម័យប្រជុំលើកទី២នៃគណៈកម្មាធិការចំរុះ ស្ដីពីកិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច
វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (VNP)         Vovworld-សម័យប្រជុំលើកទី២នៃគណៈកម្មាធិការចំរុះស្ដីពីកិច្ច​សហប្រតិបត្តិ​ ការ​សេដ្ឋកិច្ចវៀតណាម-អ៊ីតាលីបានប្រព្រឹត្តទៅនាថ្ងៃទី១៦តុលានៅ​រ​ដ្ឋធានី Rome ក្រោមសហអធិបតីភាពរបស់អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍​សេដ្ឋកិច្ច​អ៊ីតាលី Carlo Calenda និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម Ho Thi Kim Thoa។ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំ ថ្នាក់ដឹកនាំទាំងពីររូបបាន​ធ្វើ​ក្សិណសាក្សីពិធីចុះ ហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាសហប្រតិបត្តិការ​រវាងស្ថាប័នពន្លឿន ពាណិជ្ជកម្មវៀតណាមនិងសហព័ន្ធអង្គភាពអាជីវកម្មមធ្យម​និងតូចអ៊ីតាលី។ បញ្ចប់ សម័យប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ​ឯកសារ​សម័យប្រជុំលើកទី២ ទន្ទឹមនឹងនោះឯកភាពរៀបចំសម័យប្រជុំលើកទី៣​នៅវៀតណាមនាឆ្នាំ២០១៦៕