វៀតណាមនិងអ៊ុយក្រែនរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូត
24/03/2017 08:45
(VOVworld) - នាយប់ថ្ងៃទី២២ មិនា នៅទីក្រុង Kharkov ស្ថានទូតវៀតណាម ប្រចាំនៅអ៊ុយក្រែន បានរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី២៥នៃទិវាបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Minh Tri និងទេសាភិបាលខេត្ត Kharkov លោកស្រី Yulia Svetlychnaya នៅពិធីរំលឹកខួប (រូបថត៖VOV) (VOVworld) - នាយប់ថ្ងៃទី២២ មិនា នៅទីក្រុង Kharkov ស្ថានទូតវៀតណាម ប្រចាំនៅអ៊ុយក្រែនបានរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែនលោក Nguyen Minh Tri អះអាងថា វៀតណាមនិងអ៊ុយក្រែនមានទំនាក់ទំនងមិត្តភាពប្រពៃណី ដែលត្រូវបានជំនាន់ ជាច្រើននៃប្រជាជនប្រទេសទាំងពីរកសាងឡើងនិងពូនជ្រុំ។ឯកអគ្គរដ្ឋទូត Nguyen Minh Tri ជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹង មានជំហានអភិវឌ្ឍន៍ថ្មី ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ហើយលើកកំពស់ កិត្យានុភាពរបស់វៀតណាមនិងអ៊ុយក្រែនក្នុងតំបន់ និងលើពិភពលោក។ រីឯខ្លួនវិញ ទេសាភិបាលខេត្ត Kharkov លោកស្រី Yulia Svetlychnaya និងថ្នាក់ ដឹកនាំខេត្ត Kharkov បានសំដែងគោលចំណងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ត ភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនាពេលខាងមុខ៕
Related





