VOV WorldVOV World
វៀតណាមនិងរុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ
10/05/2015 08:40
(VOV)_នាថ្ងៃទី១០ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang លោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង​មូស្គូ បញ្ចប់ដំណើរបំពេញទស្សនកិច្ច ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី​៧០នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា និងចាប់ផ្តើមដំណើរទៅ​បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ឧសភា។
វៀតណាមនិងរុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ
វៀតណាមនិងរុស្ស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ (VOV)_នាថ្ងៃទី១០ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang លោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង​ មូស្គូ បញ្ចប់ដំណើរបំពេញទស្សនកិច្ច ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី​ ៧០នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា និងចាប់ផ្តើមដំណើរទៅ​បំ ពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ឧសភា។           មុននោះ នារសៀលថ្ងៃទី៩ ឧសភា (តាមម៉ោងរុស្ស៊ី) ថ្លែងមតិនៅក្នុងជំនួប សន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Truong Tan Sang បានអះអាងថា៖​ជ័យជំនះក្នុងសង្គ្រាមការពារជាតិ ជាព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ មានចរិតលក្ខណះសម័យកាល រួមចំណែកនាំមកនូវសន្តិភាពសំរាប់​ពិភពលោក ទាំងមូល លើកទឹកចិត្ត និងការបុព្វបទសំខាន់សំរាប់ការតស៊ូ ប្រឆាំង ដណ្ដើមឯក រាជ្យរបស់ប្រជាជាតិនានា នៅទ្វីបអាស៊ី -អាហ្វ្រីក និងអាមេរិកឡាទីន​ដែលក្នុង នោះមានប្រជាជនវៀតណាម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិអំពីបណ្ដាបញ្ហា សហប្រតិបត្តិការទ្វេភាគី និងឯកភាពអំពីវិធានការជាច្រើន ដើម្បីបង្កើនថែមទៀត  ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាមនិងរុស្ស៊ី ក្នុង​ដំណាក់កាល ថ្មីនេះផងដែរ។           ក៏ក្នុងថ្ងៃនេះដែរ លោកប្រធានរដ្ឋ​ Truong Tan Sang ក៏បានទៅជួបសន្ទនា ​ជាមួយបណ្ដាកម្មាភិបាល បុគ្គលិកនៃស្ថានទុតវៀតណាមប្រចាំនៅរុស្ស៊ីផងដែរ៕