វៀតណាមនិងសហព័ន្ធអាល្លឺម៉ង់ឯកភាពជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម
20/01/2015 09:49
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសហព័ន្ធ អាល្លឺម៉ង់នាថ្ងៃទី១៩មករា រដ្ឋមន្ត្រីក្រសួងកសិកម្មនិង អភិវឌ្ឍន៍

វៀតណាមនិងសហព័ន្ធអាល្លឺម៉ង់ឯកភាពជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម (VOV) Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសហព័ន្ធអាល្លឺម៉ង់នាថ្ងៃទី១៩មករា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat បាន ពិភាគ្សាជាមួយរដ្ឋមន្ត្រីក្រសួងស្បៀងអាហារនិងកសិកម្មអាល្លឺម៉ង់លោក Christian Schmidt សំដៅបង្កើនទំនាក់ទំនងទ្វេភាគីក្នុងវិស័យកសិកម្មនិងរុក្ខកម្ម។ នៅពិធីជួបសន្ទនានេះ រដ្ឋមន្ត្រីលោក Cao Duc Phat បានសម្ដែងបំណងភាគី ទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការ ពិសេសគឺក្នុងវិស័យកសិកម្ម រួមចំណែក បង្កើនកិច្ចសហប្រតិបត្តិការនិងចំណងមិត្តរវាងប្រទេសទាំងពីរ។ រីឯរដ្ឋមន្ត្រី Christian Schmidt បានអះអាងថានឹងបន្តគាំទ្រការអភិវឌ្ឍន៍កិច្ច សហប្រតិបត្តិការទ្វេភាគី ពិសេសគឺក្នុងវិស័យកសិកម្មរុក្ខកម្ម ទន្ទឹមនឹងនោះបានឲ្យ ដឹងថានិងពិភាគ្សាជាមួយស្ថាប័នមានសមត្ថកិច្ចអាល្លឺម៉ង់ដើម្បីឈានទៅចុះ ហត្ថលេខាលើឯកសារសហប្រតិបត្តិការជាក់ស្ដែងជាមួយវៀតណាម៕
Related





