វៀតណាមនឹងចូលរួមវេទិការប្រជាជនអាស៊ាននៅប្រទេសប៊្រុយណេ។
30/03/2013 08:33
VOV-សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម បានសហការជាមួយកាសែតសម័យទំនើបនាថ្ងៃទី ២៩មិនាបានរៀបចំពិធីផ្លាស់ប្តូរព័ត៌មានកាសែតស្ដីពី វេទិការប្រជាជនអាស៊ានឆ្នាំ២០១៣ (ACSC/APF 2013) ដែលនឹងបានរៀបចំនៅប្រទេសប៊្រុយណេចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មេសាឆ្នាំ ២០១៣។

អគ្គលេខាធិការសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Thi Hoang Van VOV-សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាមបានសហការជាមួយកាសែតសម័យទំនើបនាថ្ងៃទី២៩មិនាបានរៀបចំពិធីផ្លាស់ប្តូរព័ត៌មានកាសែត ស្ដីពីវេទិការប្រជាជនអាស៊ានឆ្នាំ២០១៣ (ACSC/APF 2013) ដែលនឹងបានរៀបចំ នៅប្រទេសប៊្រុយណេចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មេសាឆ្នាំ២០១៣។ ថ្លែងមតិនៅពិធី ផ្លាស់ប្តូរព័ត៌មាន អគ្គលេខាធិការសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Thi Hoang Van បានឲ្យដឹងថា ជាមួយប្រធានបទ “អាស៊ាន៖ ចូរ រួមកសាងអនាគតរបស់យើង” ACSC/APF 2013 ដោយក្រុមប្រឹក្សានារីប៊្រុយណេសហការជាមួយបណ្ដាអង្គការប្រជាជននៃប្រទេសនេះរៀបចំ។ គោលដៅរបស់ ACSC/APF 2013 គឺបង្កើនចំណងសាមគ្គីភាពនិងឯកភាពចំពោះសម្លេងការយក ចិត្តទុកដាក់តម្រូវការនិងសំណើររបស់សង្គមស៊ីវិលនិងប្រជាជនក្នុងអាស៊ានសំ ដៅឆ្ពោះទៅការពិតជាក់ស្ដែងបនីយកម្មគោលដៅបង្កើតសហគមន៍នាឆ្នាំ២០១៥។ តាមនោះបណ្ដាប្រធានបទសំខាន់នៅ ACSC/APF 2013 នឹងជុំវិញសរសរសំខាន់ ចំនួន៣នៃការអភិវឌ្ឍន៍ចីរភាពរួមមានសេដ្ឋកិច្ច-សង្គមនិងបរិស្ថាន៕
Related






