វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសនៅខេត្ត Gunma (ជប៉ុន) វិនិយោគចូលវៀតណាម
18/02/2016 11:39
(VOVworld) – នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ដែលត្រូវបាននាំចេញក្នុងជំនួបសន្ទនា ជាមួយអភិបាលខេត្ត Gunma របស់ជប៉ុន លោក Osawa Massaki រួមជាមួយក្រុមអាជីវករខេត្តដែលកំពុង បំពេញទស្សនកិច្ចនៅ វៀតណាម នាព្រឹកថ្ងៃទី ១៨ កុម្ភៈ នៅទីក្រុងហាណូយ។

វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសនៅខេត្ត Gunma (ជប៉ុន) វិនិយោគចូលវៀតណាម (Image: VNA) (VOVworld) – នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ដែលត្រូវបាននាំចេញក្នុងជំនួបសន្ទនាជាមួយអភិបាលខេត្ត Gunma របស់ជប៉ុន លោក Osawa Massaki រួមជាមួយក្រុមអាជីវករខេត្តដែលកំពុង បំពេញទស្សនកិច្ចនៅវៀតណាម នាព្រឹកថ្ងៃទី ១៨ កុម្ភៈ នៅទីក្រុងហាណូយ។ ប្រធានរដ្ឋវៀតណាមបានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះរបស់ គណៈប្រតិភូមិខេត្ត Gunma ហើយថ្លែងអំណរគុណខេត្ត Gunma ដែលបាន បង្កលក្ខណៈងាយស្រួលសំរាប់ពលករវៀតណាមចំនួន ៣ ពាន់នាក់ធ្វើនៅ ខេត្ត។ លោក Truong Tan Sang បានសង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការលើ វិស័យបច្ចេកទេស រវាងវៀតណាមនិងខេត្ត Gunma នឹងមានការបោះជំហាន លេចធ្លោជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ TPP ត្រូវបានចុះហត្ថលេខា។ រីឯខ្លួនវិញ អភិបាលខេត្ត Gunma លោក Osawa Massaki បានឲ្យដឹង ថា៖ ដំណើរទស្សនកិច្ចលើកនេះបាននាំមកនូវចំណះដឹង ច្បាស់លាស់ស្តីពីការ ជ្រើសរើសវៀតណាមគឺជាទីកន្លែងវិនិយោគរបស់ខេត្ត Gunma នាពេលខាងមុខ ហើយនេះគឺជាឱកាសដើម្បីភាគីទាំងពីរបង្កើនការ ជួបប្រាស្រ័យសេដ្ឋកិច្ចបើកទូ លាយកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបច្ចេកវិទ្យា៕
Related





