នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison។ |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណប្រទេសអូស្ត្រាលី ដែលបានសន្យាឧបត្ថម្ភជូនវៀតណាមនូវទឹកប្រាក់ចំនួន៤០លានដុល្លាអូស្ត្រាលី សម្រាប់បញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ហើយអះអាងថា នឹងប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពនូវកញ្ចប់ឧបត្ថម្ភនេះ ព្រមទាំងស្នើឲ្យអូស្ត្រាលីផ្ដល់អាទិភាពជូនវៀត ណាមក្នុងការទទួលបានប្រភពវ៉ាក់សាំង AstraZeneca ដែលបានផលិតនៅ ប្រទេសនេះឲ្យបានឆាប់បំផុតផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Scott Morrison បានសម្ដែងនូវគោល បំណងចង់លើកកំពស់ទំនាក់ទំនងការទូតឡើងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអូស្ត្រាលី-វៀតណាម។ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពថា ត្រូវការដាក់ចេញគោលដៅខ្ពស់ជាងទៀត ក្នុងវិស័យវិនិយោគ ពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅរកការស្ដារឡើងវិញប្រកបដោយចីរ ភាពក្រោយជម្ងឺរាតត្បាត ហើយឆាប់សម្រេចនិងចុះហត្ថលេខាលើយុទ្ធសាស្ត្របង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា ក៏ដូចជាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ “កម្មវិធីភាពជាដៃគូអំពីនវានុវត្តភាពវៀត ណាម-អូស្ត្រាលីដំណាក់កាល២០២២-២០២៥” ផងដែរ។
ពាក់ព័ន្ធដល់បញ្ហាតំបន់និងអន្តរជាតិដែលជាក្ដីកង្វល់រួម ក្នុងនោះមានបញ្ហា សមុទ្រខាងកើតផង ថ្នាក់ដឹកនាំទាំងពីរបានអះអាងនូវសារសំខាន់នៃការថែរក្សាសន្តិ ភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍; ការ ដោះស្រាយជម្លោះដោយសន្តិវិធីឲ្យស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២; ការអនុវត្តយ៉ាងពេញលេញនិង មានប្រសិទ្ធភាពនូវ DOC ក៏ដូចជាឈានដល់សម្រេចបាន COC ឲ្យបានជាក់ស្ដែងនិង ប្រកបដោយប្រសិទ្ធភាពផងដែរ៕







