វៀតណាមបានចូលរួមវេទិការសកលលោកស្ដីពីអន្តោប្រវេសន៍និងអភិវឌ្ឍន៍
17/10/2015 07:57
Vovworld-ចាប់ពីថ្ងៃទី១៤ដល់១៦តុលានៅទួរគីបាន ប្រព្រឹត្តទៅកិច្ចប្រជុំកំពូលលើកទី៨វេទិការសកលលោក

វៀតណាមបានចូលរួមវេទិការសកលលោកស្ដីពីអន្តោប្រវេសន៍និងអភិវឌ្ឍន៍ (theguardian.com) Vovworld-ចាប់ពីថ្ងៃទី១៤ដល់១៦តុលានៅទួរគីបានប្រព្រឹត្តទៅកិច្ចប្រជុំកំពូលលើកទី៨វេទិការសកលលោកស្ដីពីអន្តោប្រវេសន៍និងអភិវឌ្ឍន៍ (GFMD8) ដោយ ប្រធានបទបង្កើនទំនាក់ទំនងដៃគូ ផ្លាស់លំនៅដ្ឋានមនុស្សដើម្បីការអភិវឌ្ឍន៍ដ៏ នីរន្តរភាព។ គណៈប្រតិភូវៀតណាមដែលចូលរួម GFMD8 រួមមានតំណាងក្រសួងការ បរទេសនិងក្រសួងនគរបាលដឹកនាំដោយឧបការីរដ្ឋមន្ត្រីការបរទេស Nguyen Quoc Dung។ ថ្លែងមតិនៅកិច្ចប្រជុំនេះ លោក Nguyen Quoc Dung បានសង្កត់ធ្ងន់លើការ គាំទ្ររបស់វៀតណាមចំពោះ GFMD និងចែករំលែកបទពិសោធន៍របស់វៀតណាម ក្នុងបញ្ហាគ្រប់គ្រងអន្តោប្រវេសន៍ដើម្បីគោលដៅអភិវឌ្ឍន៍។ បញ្ចប់កិច្ចប្រជុំនេះទួរគីបានប្រគល់តួនាទី GFMD សំរាប់ប្រទេសបង់ក្លាដែស៕
Related





