វៀតណាមបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់ការីបេ
02/11/2013 09:47
(VOVworld) – វៀតណាមចុះហត្ថលេខាលើសេក្តីថ្លែង ការរួមអំពីការបង្កើតទំនាក់ទំនងការទូតជាមួយ សហរដ្ឋ Saint Kitts និង Nevis និងសហគមន៍ដើម្បី ភាពសម្បូរុងរឿង Dominica

អង្គការសមាគមបណ្ដាប្រទេសក្នុងតំបន់ការីបេ CARICOM (Image: caricom.org) (VOVworld) – នាថ្ងៃទី ១ វិច្ឆិការ នៅទីស្នាក់ការគណៈប្រិភូតំណាងអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំនៅ អ.ស.ប. នៅទីក្រុង New York អាមេរិក តំណាងវៀតណាម និងតំណាងសហរដ្ឋ Saint Kitts និង Nevis រួមជាមួយតំណាងនៃសហគមន៍ដើម្បី ភាពសម្បូរុងរឿង Dominica (Common wealth of Dominica) បានចុះហត្ថលេខាលើ សេក្តីថ្លែងការរួមអំពីការបង្កើតទំនាក់ទំនងការទូតរវាងសាធារណៈរដ្ឋសង្គម និយមវៀតណាមជាមួយសហរដ្ឋ Saint Kitts និង Nevis វៀតណាមនិងសហគមន៍ ដើម្បីភាពសម្បូរុងរឿង Dominica។ នេះគឺជាបណ្ដាប្រទេសស្ថិតនៅតំបន់ ការីបេ និងជាប្រទេសជាសមាជិកសំខាន់និងសកម្មរបស់អង្គការសមាគមបណ្ដាប្រទេស ក្នុងតំបន់ការីបេ CARICOM។ ប្រការនេះបានបង្ហាញច្បាស់លាស់គោលនយោ បាយកិច្ចការបរទេសពហុបែបនិងពហុភាគីរបស់វៀតណាម។ ព្រឹត្តិការនេះ ឆ្លើយតបនឹងបំណងប្រាថ្នាបង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនងមានផលប្រយោធន៍ ដូចគ្នារួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងប្រទេសទាំង ២ នេះឲ្យបានខ្លាំងក្លាថែមទៀត៕
Related






