វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយអ៊ីស្រាអែល អេហ្សីបនិងស៊ូដង់។
27/06/2013 08:38
VOV-ក្នុងដំណើរទស្សនកិច្ចនៅអេហ្សីប នាថ្ងៃទី២៦មិថុនាគណៈប្រតិភូស្រាវជ្រាវទីផ្សារនិងពន្លឿនពាណិជ្ជកម្មវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Le Duong Quang បានធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអេហ្សីប។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Le Duong Quang (vov.vn) VOV-ក្នុងដំណើរទស្សនកិច្ចនៅអេហ្សីប នាថ្ងៃទី២៦មិថុនាគណៈប្រតិភូ ស្រាវជ្រាវទីផ្សារនិងពន្លឿនពាណិជ្ជកម្មវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រី ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Le Duong Quang បានធ្វើការជា មួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអេហ្សីប។ នៅពិធីធ្វើការ អនុរដ្ឋមន្ត្រី Le Duong Quang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ អំពីបណ្ដាវិស័យដែលអេហ្សីបត្រូវការ។ ក្រោយពីជំនួបជាមួយអេហ្សីប គណៈ ប្រតិភូនឹងជួបធ្វើការជាមួយក្រសួងផ្នែកទាក់ទិនរបស់ស៊ូដង់ដូចជាពាណិជ្ជកម្ម វិនិយោគឧស្សាហកម្មរ៉ែនិងប្រេងឧស្ម័នដើម្បីស្វែងយល់យន្តការគោល នយោបាយព័ត៌មានទីផ្សារ ផ្នែកទំនិញនិងជួបប្រាស្រ័យផ្ទាល់ជាមួយអង្គភាព អាជីវកម្មនៃប្រទេសនេះក្នុងប៉ុន្មានថ្ងៃខាងមុខ។ មុននោះគណៈប្រតិភូបានទៅ កាន់អ៊ីស្រាអែលចាប់ពីថ្ងៃទី២២ដល់២៥មិថុនានិងជួបធ្វើការជាមួយបណ្ដា ក្រសួងសេដ្ឋកិច្ច ការពារបរិស្ថាននិងរៀបចំសិក្ខាសាលាអង្គភាពអាជីវកម្មរវាង ប្រទេសទាំងពីរជាមួយកិច្ចសហការរបស់សម្ព័ន្ធបណ្ដាសភាពាណិជ្ជកម្ម អ៊ីស្រាអែល៕
Related






