ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ អ.ស.ប បានអះអាងសារជាថ្មីម្ដងទៀតថា UNCLOS គឺជាក្របខ័ណ្ឌ គ្រប់ជ្រុងជ្រោយដើម្បីសម្របសម្រួលប្រតិបត្តិការទាំងអស់នៅសមុទ្រនិងមហាសាគរ ចូលរួមចំណែកដល់ការធានាសុវត្ថិភាព សន្តិសុខ សេរីភាពនាវាចរណ៍ រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាការអនុវត្តរបៀបវារៈ ២០៣០ ដើម្បីការអភិវឌ្ឍប្រកប ដោយចីរភាពផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ អ.ស.ប។
ពាក់ព័ន្ធដល់ស្ថានភាពសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងឡើងវិញថា គ្រប់ជម្លោះទាំងអស់ត្រូវតែបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានធម្មនុញ្ញអ.ស.បនិង UNCLOS ១៩៨២ ក៏ដូចជាគោរពនីតិវិធីការទូតនិងគតិយុត្ត មិនប្រើប្រាស់អំពើហឹង្សាឬ គំរាមកំហែងប្រើប្រាស់អំពើហឹង្សាឡើយ។ លោកឯកអគ្គរដ្ឋទូតក៏បានសម្ដែងការព្រួយ បារម្ភចំពោះការកើតមានព្រឹត្តិការណ៍មួយចំនួននាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាម ព្រមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា គួរតែអត់ធ្មត់ មិនធ្វើយោធូបនីយកម្មឬមាន សកម្មភាពបណ្ដាលឲ្យស្ថានភាពស្មុគស្មាញជាងឬបណ្ដាលឲ្យជម្លោះកើនឡើង ដែល ប៉ះពាល់ដល់សុវត្ថិភាព សន្តិសុខនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត គំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ។ ទន្ទឹមនឹងនោះ អនុវត្តន៍យ៉ាង ពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបង្ហើយក្រមប្រតិបត្តិ (COC) ក្នុងពេលឆាប់ៗ ដោយមានខ្លឹមសារជាក់ស្ដែង និងមានសុពលភាព សមស្របនឹងច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២៕