VOV WorldVOV World
វៀតណាមប្រឆាំងជំទាស់ការដែលមេដឹកនាំតៃវ៉ាន់ធ្វើដំណើរទៅកាន់កោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណ
28/01/2016 11:32
(VOVworld) - ការដែលមេដឹកនាំតៃវ៉ាន់មិនអើពើដល់ ការព្រួយបារម្ភរបស់វៀតណាមនិងរបស់សហគមន៍ អន្តរជាតិ ដោយនៅធ្វើដំណើរទៅកាន់កោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមនោះគឺ រំលោភបំពាន់យ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ដើរផ្ទុយទៅនឹងការថ្លែងមតិនាពេលថ្មីៗនេះរបស់ភាគីតៃវ៉ាន់ដែលថាចង់រួមវិភាគទានក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។
វៀតណាមប្រឆាំងជំទាស់ការដែលមេដឹកនាំតៃវ៉ាន់ធ្វើដំណើរទៅកាន់កោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណ
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (VOVworld) - ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលមេដឹកនាំតៃវ៉ាន់លោក Ma Ying-jeou នាថ្ងៃទី២៨ មករា ឆ្នាំ២០១៦  បានធ្វើដំណើរទៅកាន់កោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ ថា ជាថ្មីម្ដងទៀត វៀតណាមអះអាងថា មានមូលដ្ឋានគត្តិយុត្តិនិងភស្តុតាងប្រវត្តិ សាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពដែលមិនអាចប្រកែកបាន  របស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ការដែលមេដឹកនាំតៃវ៉ាន់ មិន អើពើដល់ការព្រួយបារម្ភរបស់វៀតណាមនិងរបស់សហគមន៍អន្តរជាតិដោយនៅ ធ្វើ ដំណើរទៅកាន់កោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមនោះ គឺ រំលោភបំពាន់យ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ដើរផ្ទុយទៅ នឹងការថ្លែងមតិនាពេលថ្មីៗនេះរបស់ភាគីតៃវ៉ាន់ដែលថាចង់រួមវិភាគទានក្នុងការ រក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់ អហង្កាហើយសំណូមពរឲ្យភាគីតៃវ៉ាន់បញ្ចប់ទង្វើររំលោភបំពានទៅលើអធិប តេយ្យភាពរបស់វៀតណាម ព្រមទាំងមិនដំណើរការសកម្មភាពស្រដៀងគ្នានេះ  ដែលបណ្ដាលឲ្យភាពតានតឹងកើនឡើងនិងស្ថានភាពកាន់តែស្មុគស្មាញនៅ សមុទ្រខាងកើត៕