VOV WorldVOV World
​វៀតណាមប្រឆាំងជំទាស់រាល់សកម្មភាពរំលោភនិងប្តេជ្ញាការពារអធិបតេយ្យភាពជាតិ
15/05/2014 12:29
​(VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung ក្នុងជំនួបសន្ទនាជាមួយអ្នកបោះឆ្នោត សង្កាត់ Hong Bang ទីក្រុង Hai Phong ( ភាគ​ខាងជើងវៀតណាម) នាថ្ងៃទី១៥ ឧសភា។
​វៀតណាមប្រឆាំងជំទាស់រាល់សកម្មភាពរំលោភនិងប្តេជ្ញាការពារអធិបតេយ្យភាពជាតិ
(VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung ក្នុងជំនួបសន្ទនាជាមួយអ្នកបោះឆ្នោត សង្កាត់ Hong Bang ទីក្រុង Hai Phong ( ភាគ​ខាងជើងវៀតណាម) នាថ្ងៃទី១៥ ឧសភា។             តាងនាមអោយបណ្ដាសមាជិក សមាជិកាសភាមណ្ឌលទីក្រុង Hai Phong នាយករដ្ឋមន្ត្រី​Nguyen Tan Dung បានសម្ដែងច្បាស់នូវទស្សនះស្ដីពី​សកម្មភាព​របសចិន ដែលបានដាកស្ថានីយខួងនិងនាវានានានៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ និង តំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។ សកម្មភាពនេះរបស់ចិនបានរំ​លោភយ៉ាងធ្ងន់ ធ្ងរ​ទៅលើច្បាប់អន្តរជាតិ ​អនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ  ១៩៨២ DOC គំរាមគំហែងដល់សន្តិភាពស្ថិរភាព សន្តិសុខ និងសុវត្ថិភាព​នាវាចរណ៍​នៅសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រីបានអះអាងថា៖បក្ស រដ្ឋវៀតណាមបានអត់ធ្មត់​ បង្ហាញសុឆ័ន្ទះ និង​ប្រើគ្រប់កាណាល់ ជំនួបប្រាស្រ័យដើម្បីផ្លាស់ប្តូរជាមួយភាគីចិន។ ប៉ុន្តែភាគីចិនមិនបានបំពេញតម្រូវការសមស្រប ត្រឹមត្រូវរបស់វៀតណាម ហើយថែម ទាំងបន្ទោសអោយវៀតណាមផង និងបង្កើនការគំរាមគំហែង រំលោភទៅលើទ្រព្យ សម្បត្តិ បង្ករងរបួសចំពោះបណ្ដាកងកម្លាំងប្រតិបត្តិច្បាប់លើសមុទ្ររបស់វៀតណាម ទៀតផង។ នាយករដ្ឋមន្ត្រីNguyen Tan Dung បានអោយដឹងថា៖ វៀតណាមជានិច្ច កាលមាន​គោលបំណងដោះស្រាយរាល់ជំលោះជាមួយចិនដោយសន្តិវិធី ផ្អែកទៅ លើច្បាប់​អន្តរជាតិ សមភាព និងគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ ប្រជា​ជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរភាពនៅក្នុងតំបន់និងអន្តរជាតិ។                រូបថតអិនធឺណែត នៅទីនេះលោកNguyen Tan Dung បានលើកច្បាស់ថា៖ទិសដៅ សំខាន់របស់រដ្ឋាភិបាលក្នុងការបញ្ជាណែនាំខឿនសេដ្ឋកិច្ចគឺប្រមូលផ្តុំទៅលើការលើការលោតផ្លោះយុទ្ឋសាស្រ្តចំនួន៣ផ្សារភ្ជាប់ជាមួយការរៀបចំ រចនាសម្ព័ន្ឋនៃខឿនសេដ្ឋកិច្ចផ្ទេប្តូររូបសណ្ឋានកំណើនបន្តធានាសុខុមាណ ភាពសង្គមប្រឆាំងអំពើពុករលួយបង្កើនការងារការពារប្រទេសការពារ អធិបតេយ្យភាពជាតិនិងបូរណភាពដែនដី៕

More