VOV WorldVOV World
វៀតណាមប្រមូលផ្តុំដោះស្រាយជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាម
02/04/2013 11:36
(VOV)_នៅក្នុងជំនួបសំណេះសំណាល១នាថ្ងៃទី ២ មេសា នៅទីក្រុងហាណូយ ក្នុងឱកាស ទវាពិភពលោកបង្ការ ប្រឆាំងគ្រាប់បែកមីន (ថ្ងៃទី ៤ មេសា) អនុរដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Bui Hong Linh បាន អោយដឹងថា÷ ការបំពុលដោយគ្រាប់បែក មីន បានបណ្ដាលឡើងការខូចខាត ជា ច្រើន ខាងអាយុជីវិត ទ្រព្យសម្បត្តិ ជីវភាព រស់នៅរបស់ប្រជាជននិង ការអភិវឌ្ឍន៍ សេដ្ឋកិច្ច
វៀតណាមប្រមូលផ្តុំដោះស្រាយជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាម
(VOV)_នៅក្នុងជំនួបសំណេះសំណាល១នាថ្ងៃទី ២ មេសា នៅទីក្រុងហាណូយ  ក្នុងឱកាស ទវាពិភពលោកបង្ការ ប្រឆាំងគ្រាប់បែកមីន (ថ្ងៃទី ៤ មេសា) អនុរដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Bui Hong Linh បាន អោយដឹងថា÷ ការបំពុលដោយគ្រាប់បែក មីន បានបណ្ដាលឡើងការខូចខាត ជា ច្រើន ខាងអាយុជីវិត ទ្រព្យសម្បត្តិ ជីវភាព រស់នៅរបស់ប្រជាជននិង ការអភិវឌ្ឍន៍ សេដ្ឋកិច្ច…។ល។ តាមតួរលេខស្ថិតិ ពីឆ្នាំ១៩៧៥-២០០០ វៀតណាមបានមានមនុស្ស ចំនួន ៤២  ពាន់នាក់ត្រូវស្លាប់ ជិត  ៦៣ពាន់នាក់ត្រូវរងរបួសដោយគ្រាប់បែកមីននិង វត្ថុផ្ទុះ។ បក្ស រដ្ឋ វៀត ណាម ជានិច្ចកាល យកចិត្តទុកដាក់ដល់ការជំនះពុះពារលើ ផលវិបាកដោយគ្រាប់បែកមីន លើខ្លឹមសារទាំងបី គឺ÷ រាវរក បំផ្លាញ់ចោលគ្រាប់បែក មីន ជួយឧបត្ថម្ភជនរងគ្រោះស្ដារសម្បទានឡើងវិញ សម្របខ្លួនចូលក្នុងសហគមន៍  ឃោសនាអប់រំបង្ការនិងប្រឆាំងគ្រាប់បែកមីន។ ក្នុងឆ្នាំ ២០១៣នេះ វៀតណាមនឹង បន្តស្រាវ ជ្រាវកសាងគំរោងការណ៍ពិសោធន៍ គិលានដ្ឋានជួយ​ជនរងគ្រោះដោយ គ្រាប់ បែកមីន កសាងគំរោងការណ៍មេជួយឧបត្ថម្ភបណ្ដាជនរង់គ្រោះដោយគ្រាប់បែក មីនសម្របខ្លួនចូលក្នុងសហគមន៍…។ល៕ វៀតណាមប្រមូលផ្តុំដោះស្រាយជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាម (nannhanbommin.vicongdong.vn)

More