VOV WorldVOV World
វៀតណាមប្រឹងប្រែងរួមជាមួយអាស៊ាននិងចិនជម្រុញ COC
20/04/2017 11:53
(VOVworld)-នាថ្ងៃទី២០មេសា នៅក្នុងកិច្ចប្រជុំប្រចាំរបស់ក្រសួងការបរទេស ឆ្លើយ សំណួរស្តីពីទស្សនៈរបស់វៀតណាមចំពោះព័ត៌មានថា
វៀតណាមប្រឹងប្រែងរួមជាមួយអាស៊ាននិងចិនជម្រុញ COC
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ស្រី Le Thi Thu Hang (VOVworld)-នាថ្ងៃទី២០មេសា នៅក្នុងកិច្ចប្រជុំប្រចាំរបស់ក្រសួងការបរទេស ឆ្លើយសំណួរស្តីពីទស្សនៈរបស់វៀតណាមចំពោះព័ត៌មានថា អាស៊ាននិងចិននឹង ចាប់ផ្តើម ដំណើរការកិច្ចចរចារក្របខ័ណ្ណនៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅ សមុទ្រខាង កើត (COC) នាខែឧសភាខាងមុខ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោក ស្រី Le Thi Thu Hang បានលើកច្បាស់ថា៖         “ផលប្រយោជន៍របស់ប្រទេសទាំងអស់គឺរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និង សុវត្ថភាពនាវាចរណ៍ អាកាសចរណ៍លើសមុទ្រខាងកើត។ ឈរលើមូលដ្ឋាន នោះប្រទេសអាស៊ាននានានិងចិនជានិច្ចកាលឯកភាពថា នឹងមានក្រមប្រតិបត្តិមាន  លក្ខណៈចាប់បង្ខំប្រកបដោយប្រសិទ្ធភាពយ៉ាងឆាប់ៗ សំដៅធានាសន្តិភាព ស្ថិរ ភាព សន្តិសុខ សុវត្ថភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត   បង្កើតបរិយាកាសងាយស្រួលសម្រាប់ការដោះស្រាយជំលោះតាមសន្តិវិធី ឈរលើ មូលដ្ឋានសមស្របនឹងគោលការណ៍ដែលបានច្បាប់អន្តរជាតិទទួលស្គាល់ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នំា១៩៨២។​តាមនោះ ជា សមាជិកម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវក្នុងអាស៊ាននិងសហគមន៍អន្តរ  ជាតិ វៀតណាមកំពុងខិតខំប្រឹងប្រែងរួមជាមួយអាស៊ាននិងចិនជម្រុញកិច្ចចរចារ ជាក់ស្តែង សំដៅទទួលបាន COC យ៉ាងឆាប់ៗ”៕