វៀតណាមប៉ូឡួញចែករំលែកបទពិសោជន៌លើវិស័យតាក់តែងច្បាប់
18/12/2013 10:59
(VOVworld)-នាព្រឹកថ្ងៃទី១៨ធ្នូ ក្នុងជំនួបសន្ទនា ជាមួយអនុប្រធានរដ្ឋសភា ប៉ូឡួញ Jerzy Wenderlich

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទូលជួបជាមួយ អនុប្រធានរដ្ឋសភាប៉ូឡួញ (រូបថតៈ radiovietnam.vn ) (VOVworld)-នាព្រឹកថ្ងៃទី១៨ធ្នូ ក្នុងជំនួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាប៉ូឡួញ Jerzy Wenderlich ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញ ការងារនៅវៀត ណាម ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អះអាងថា វៀតណាម ចងចាំជានិច្ច និងថ្លែងគុណចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្នូ របស់បូឡួញចំពោះប្រជា ជនវៀតណាមក្នុងកិច្ចការកសាងនិងការពារប្រទេសជាតិ។ វៀតណាមយកចិត្ត ទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបូឡួញនិងចាត់ទុកថា បូឡួញ ជាដៃគូអាទិភាពនៅទ្វីបអឺរ៉ុបកណ្តាល។ លោក Nguyen Sinh Hung ស្នើថា រដ្ឋសភា នៃប្រទេសទាំងពីរ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ ព្រមទាំងមានគោលបំណងចង់ឲ្យប៉ូឡួញចែករំលែកបទពិសោធន៍លើវិស័យ តាក់តែងច្បាប់ឲ្យសមស្របជាមួយ ដំណើរការផ្ទេរប្តូរនិងធ្វើសមាហរណកម្មអន្តរ ជាតិ។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអញ្ជើញថ្នាក់ដឹកនាំបូឡួញចូលរួមមហាសន្និបាតអន្តរសភាពិភពលោកលើក ទី១៣២ ដែលនឹងប្រារព្វឡើងនៅទីក្រុងហាណូយនាឆ្នាំ២០១៥ខាងមុខ៕
Related
More





