VOV WorldVOV World
វៀតណាមអះអាងពេញទំហឹងកិច្ចសន្យាគោរពសិទ្ធិមនុស្ស
19/02/2014 06:30
(VOVworld)-នាដើមខែកុម្ភៈកន្លងទៅ ក្នុងសម័យប្រជុំ ក្រុមប្រឹក្សាសិទ្ធិ មនុស្សដែលប្រព្រឹត្តទៅនៅ Geneva (ស្វីស)
វៀតណាមអះអាងពេញទំហឹងកិច្ចសន្យាគោរពសិទ្ធិមនុស្ស
(VOVworld)-នាដើមខែកុម្ភៈកន្លងទៅ ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិ មនុស្សដែល ប្រព្រឹត្តទៅនៅ Geneva (ស្វីស) គណៈប្រតិភូវៀតណាមដឹកនាំ​ដោយអនុរដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Ha Kim Ngoc បានថ្លែងរបាយការណ៍ជាតិក្នុងក្របខ័ណ្ឌ យន្តការពិនិត្យមើលទូទៅជាប្រចាំអំពីសិទ្ធិ មនុស្ស(UPR)វគ្គទី២របស់ក្រុមប្រឹក្សាសិទ្ធ មនុស្សអ.ស.ប។ របាយការណ៍នេះ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃជា “សេចក្តី ប្រកាសដ៏ស្មោះត្រង់អំពីការ សន្យាគោរពសិទ្ធិមនុស្ស”។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc (រូបថតៈ vovworld)        ក្នុងជំនួបជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាននាថ្ងៃទី១៨កុម្ភៈ លោក Ha Kim Ngoc បានឲ្យដឹងថា របាយការណ៍ជាតិស្តីអំពីសិទ្ធិមនុស្សរបស់វៀតណាមបាន លើកឡើងជាទូទៅរាល់សមិទ្ធិលេចធ្លោអំពីការអនុវត្តន៍សិទ្ធិមនុស្សនៅវៀតណាម ក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅ។ របាយការណ៍ក៏បានលើកឡើងការខំប្រឹង ប្រែងរបស់វៀតណាមក្នុងការអនុវត្តន៍ សំណើររបស់ប្រទេសនានាចំនួន៩៦ ដែលវៀតណាមយល់ព្រមនាឆ្នាំ២០០៩ ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Ha Kim Ngoc ឲ្យដឹងថែម ទៀតថា៖ “ក្នុងក្របខ័ណ្ឌជាតិ វៀតណាមនៅតែ ខំប្រឹងប្រែង ព្រមទាំងមានវិធានការ គោលនយោបាយ និងប្រភពកម្លាំងដើម្បី ធានាឲ្យកាន់តែល្អថែមទៀតសិទ្ធិរបស់ប្រជាជន។ ក្នុងក្របខ័ណ្ឌអន្តរជាតិ សព្វថ្ងៃវៀតណាមក្នុងឋានៈជាសមាជិក របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាម នឹងចូលរួមយ៉ាងសកម្ម ម្ចាស់ការ មានការ ទទួលខុសត្រូវ​ រួមទាំងជម្រុញស្មារតីសន្ទនា និងសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប”។        លោក Ha Kim Ngoc សង្កត់ធ្ងន់ថែមទៀតថា វៀតណាមនឹងបន្តការអះអាង យ៉ាងពេញទំហឹងជាមួយសហគមន៍អន្តរជាតិកិច្ចសន្យារបស់រដ្ឋាភិបាល ក្នុងការ ការពារសិទ្ធិមនុស្សនៅវៀតណាម៕

More