វៀតណាមរំលែកទុក្ខជាមួយចក្រភពអង់គ្លេសអំពីករណីភេរវកម្មនាថ្ងៃទី២២ មិនា
24/03/2017 08:36
(VOVworld) - អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោក Le Hai Binh បានឲ្យដឹងថា វៀតណាម ថ្លែងការសាកសួរសុខទុក្ខនិងការរំលែកទុក្ខដ៏ជ្រាល ជ្រៅបំផុតចំពោះ រដ្ឋាភិបាល ប្រជាជនចក្រភពអង់ គ្លេសនិងក្រុមគ្រួសារជនរងគ្រោះក្នុងករណី ភេរវកម្មពោលខាងលើ ព្រមទាំងថ្កោលទោសយ៉ាងខ្លាំងក្លានូវអំពើវាយប្រហារ ភេរវកម្មក្រោមរូបភាពណាក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (VOVworld) - នាថ្ងៃទី២៣ មិនា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីអំពីប្រតិ កម្មរបស់វៀតណាមចំពោះការវាយប្រហារភេរវកម្មនៅអង់គ្លេសនាថ្ងៃទី២២ មិនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានឲ្យដឹងថា វៀត ណាមថ្លែងការសាកសួរសុខទុក្ខនិងការរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតចំពោះ រដ្ឋា ភិបាល ប្រជាជនចក្រភពអង់គ្លេសនិងក្រុមគ្រួសារជនរងគ្រោះក្នុងករណីភេរវកម្ម ពោលខាងលើ ព្រមទាំងថ្កោលទោសយ៉ាងខ្លាំងក្លានូវអំពើវាយប្រហារភេរវកម្ម ក្រោមរូបភាពណាក៏ដោយ។ ទាក់ទិនដល់ការដែលមានប្រជាពលរដ្ឋវៀតណាមជាជនរងគ្រោះក្នុងការវាយ ប្រហារនេះដែរឬទេ អ្នកនាំពាក្យលោក Le Hai Binh បានឲ្យដឹងថា តាមស្ថានទូត វៀតណាមប្រចាំនៅអង់គ្លេសថា រហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានស្ដីអំ ពីការដែលជនវៀតណាមជាជនរងគ្រោះក្នុងការវាយប្រហារនេះនៅឡើយ៕
Related





