វៀតណាមរំលឹកខួបលើកទី៦៧នៃទិវាតស៊ូទូទាំងប្រទេស
19/12/2013 08:41
(VOVworld)-កាលពី៦៧ឆ្នាំមុននេះ ក្នុងកាលៈទេសៈ ដែលអាណានិគមនិយមបារំាង ស្វែងរកគ្រប់វិធាន ការសំដៅឈ្លានពានវៀតណាម

រូបថតៈឯកសារ (VOVworld)-កាលពី៦៧ឆ្នាំមុននេះ ក្នុងកាលៈទេសៈដែលអាណានិគមនិយម បារំាង ស្វែងរកគ្រប់វិធានការសំដៅឈ្លានពានវៀតណាម នាថ្ងៃទី១៨និងទី១៩ ធ្នូឆ្នាំ ១៩៤៦ សន្និសីទបើកទូលាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀត ណាមបានបើកកិច្ចប្រជុំបន្ទាន់នៅភូមិ Van Phuc, Ha Dong (សព្វថ្ងៃជា ចំណុះទីក្រុងហាណូយ) សម្រេចចិត្តបំផុសចលនាតស៊ូទូទាំងប្រទេសនិង ដាក់ចេញគោលមាគ៌ាតស៊ូយូអង្វែង។នាថ្ងៃទី១៩ធ្នូឆ្នាំ១៩៤៦ លោកប្រធាន ហូជីមិញបានចេញសេចក្តីអំពាវនាវប្រជាជនទាំងមូលក្រោកឈរឡើងសង្គ្រោះ ប្រទេសជាតិ រក្សាឯករាជ្យនិងបូរណភាពជាតិ។ សេចក្តីអំពាវនាវប្រជាជនតស៊ូទូទាំងប្រទេសសម្តែងនូវការដឹកនាំឈ្លាសវៃ របស់លោកប្រធានហូជីមិញនិងបក្សកុម្មុនិស្តវៀតណាម។ រយៈពេល៦៧ឆ្នាំកន្លងផុតទៅហើយ ប៉ុន្តែសេចក្តីអំពាវនាវប្រជាជនតស៊ូ ទូទាំងប្រទេសនូវរក្សាបានតម្លៃនៃជំនឿជឿជាក់លើជ័យជំនះ ជាការយល់ ដឹងជ្រាលជ្រៅនៃតម្លៃឯករាជ្យជាតិដោយផ្សារភ្ជាប់ជាមួយលទ្ធិសង្គមនិយម៕
Related





