VOV WorldVOV World
វៀតណាមសកម្មសហប្រតិបតិ្តការក្នុងការបង្ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន
19/01/2015 08:06
(VOVworld) - អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោក Le Hai Binh បានឲ្យដឹងថា វៀតណាម ប្ដេជ្ញាដោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះ បណ្ដាអំពើ ជួញដូរ ដឹកជញ្ជូនគ្រឿងញៀន
វៀតណាមសកម្មសហប្រតិបតិ្តការក្នុងការបង្ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (VOVworld) - នាថ្ងៃទី១៨ មករា ឆ្លើយសំនួររបស់អ្នកយកព័ត៏មានអំពីប្រតិកម្មរបស់ វៀតណាមចំពោះការដែលនាថ្ងៃទី១៨ មករា ឥណ្ឌូនេស៊ីអនុវត្តសាលក្រមប្រហារ ជីវិតចំពោះពលរដ្ឋវៀតណាមឈ្មោះ Tran Thi Bich Hanh ពីបទដឹកជញ្ជូនគ្រឿង ញៀនដោយខុសច្បាប់ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានឲ្យដឹងថា វៀតណាមប្ដេជ្ញាដោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះបណ្ដាអំពើ ជួញដូរ ដឹកជញ្ជូនគ្រឿងញៀន និងក៏ជាប្រទេសដែលជានិច្ចកាលសហប្រតិបតិ្ត ការយ៉ាងសកម្មជាមួយប្រទេសដទៃក្នុងការបង្ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿង ញៀនគ្រប់ប្រភេទ។ទាក់ទិនដល់ករណីអ្នកស្រី Tran Thi Bich Hanh ត្រូវចាប់ខ្លួន នាខែមិថុនា ឆ្នាំ២០១១ កន្លងមក ថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នមានសមត្ថកិច្ច និងស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានផ្លាស់ប្ដូរ​មតិ ជួបធ្វើការ និង សំណូមពរឥណ្ឌូនេស៊ីជាច្រើនលើកច្រើនសារ ធានាអត្ថប្រយោជន៍ដ៏ត្រឹមត្រូវ របស់ពលរដ្ឋវៀតណាម ត្រឹមត្រូវតាមការកំណត់នៃច្បាប់ និងពិចារណាបន្ធូរ ស្រាលទោសដោយផ្អែកទៅលើស្មារតីមនុស្សធម៌។ស្ថាប័នមានសមត្ថកិច្ចនានា របស់វៀតណាមក៏បានអនុវត្តវិធានការគាំពារចាំបាច់ចំពោះករណីនេះផងដែរ៕