វៀតណាមស្វាគមន៍ភ្ញៀវអន្តរជាតិដំបូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម
05/02/2017 08:40
(VOVworld)-នារសៀលថ្ងៃទី៤កុម្ភៈ នៅអាកាសយានអន្តរជាតិ Tan Son Nhat មន្ទីរទេសចរណ៍ ទីក្រុងហូជីមិញបានរៀបចំពីធីទទួលស្វាគមន៍ភ្ញៀវអន្តរជាតិដំ បូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម។

(VOVworld)-នារសៀលថ្ងៃទី៤កុម្ភៈ នៅអាកាសយានអន្តរជាតិ Tan Son Nhat មន្ទីរទេសចរណ៍ ទីក្រុងហូជីមិញបានរៀបចំពីធីទទួលស្វាគមន៍ភ្ញៀវអន្តរជាតិដំ បូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម។ ភ្ញៀវរូបនេះឈ្មោះ Richard Kenneth Wilson មកពីអង់គ្លេសបានចុះចតនៅវេលាម៉ោង២និង៣០នា ទីរសៀលថ្ងៃទី៤កុម្ភៈ។ ទីក្រុងហូជីមិញស្វាគមន៍ភ្ញៀវអន្តរជាតិដំបូងដែលទទួលបានទិដ្ឋាការអេឡិចត្រូនិកវៀតណាម តាមការធ្វើស្ថិតិ ចំនួនភ្ញៀវទេសចរមកដល់ទីក្រុងហូជីមិញក្នុងឱកាស បុណ្យតេតកន្លងទៅទទួលបាន២៥៣ពាន់នាក់។ រួមជាមួយនឹងគោលនយោបាយ លើកលែងទិដ្ឋាការវៀតណាមនោះ ការផ្តល់ទិដ្ឋាការអេឡិចត្រូនិកនឹងជួយឲ្យការ ធ្វើបែបបទងាយស្រួលជាងនិងនាំទីក្រុងហូជីមិញនិយាយដោយឡែកនិងវៀត ណាមនិយាយរួមធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅតាមរយៈការ ទាក់ទង់ផ្ទាល់នឹងបច្ចេកវិទ្យាទំនើប។ លោក Bui Ta Hoang Vu នាយកមន្ទីរ ទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ជាមួយនឹងគោលនយោបាយបើកចំហរក្នុងដំណើការផ្តល់ទិដ្ឋាការដូច្នេះ យើងខ្ញុំជឿជាក់ថា ចំនួនភ្ញៀវមកទស្សនាទីក្រុងហូជីមិញនឹងកើនឡើងជាលំ ដាប់។ ខ្ញុំគិតថា ទិដ្ឋាការអេឡិចត្រូនិកជាលក្ខណៈងាយស្រួលសម្រាប់យើងខ្ញុំ ទទួល ចំនួនភ្ញៀវទេសចរច្រើនកុះករនាពេលខាងមុខ”៕
Related





