VOV WorldVOV World
វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់
16/07/2015 10:25
(VOVworld) – នាថ្ងៃទី ១៦ កក្កដា នៅសន្និសីទកាសែត ប្រចាំខែរបស់ក្រសួង ការបរទេសវៀតណាម ឆ្លើយ សំណួរអំពីទស្សនៈរបស់វៀតណាមចំពោះកិច្ចព្រម ព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្ររវាងអ៊ីរ៉ង់និងបណ្ដាម ហាអំណាចបន្ទាប់ពី​រយៈពេល ១២ ឆ្នាំដំណើរការចរចារ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងថា
វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់
វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ (Image: VNA) (VOVworld) – នាថ្ងៃទី ១៦ កក្កដា នៅសន្និសីទកាសែតប្រចាំខែរបស់ក្រសួង ការបរទេសវៀតណាម ឆ្លើយសំណួរអំពីទស្សនៈរបស់វៀតណាមចំពោះកិច្ចព្រម ព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្ររវាងអ៊ីរ៉ង់និងបណ្ដាមហាអំណាចបន្ទាប់ពី​រយៈ ពេល ១២ ឆ្នាំដំណើរការចរចារ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងថា៖         “វៀតណាមស្វាគមន៍ការខំប្រឹងប្រែងរបស់ភាគីទាក់ទិននានាដើម្បីទទួល បានកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយរវាងអ៊ីរ៉ង់និងក្រុម P5+1 ស្តីពីបញ្ហា នុយក្លេអ៊ែររបស់អ៊ីរ៉ង់ នាថ្ងៃទី ១៤ កក្កដា កន្លងទៅ។ យើងខ្ញុំចាត់ទុកនេះគឺជាការ រួមវិភាគទានសំខាន់និងសកម្មក្នុងស្ថិរភាពសន្តិសុខនៅតំបន់និងលើពិភពលោក។         ទាក់ទិនដល់ព័ត៌មានការដែល រដ្ឋអំណាចទីក្រុង Sacramento រដ្ឋ California របស់អាមេរិកដំណើការកិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាមដឹកនាំដោយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Le Thanh Hai  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖ កម្មវិធីធ្វើការរវាងភាគីទាំងពីរប្រព្រឹត្តទៅជាធម្មតា។ នាព្រឹកថ្ងៃទី ១៤ កក្កដា អភិបាលរដ្ឋ California បានជួបធ្វើការជាមួយលោក Le Thanh Hai ដើម្បីពិភាក្សា អំពីការបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ ឆ្លើយសំណួរអំពីទស្សនៈរបស់វៀតណាមចំពោះព័ត៌មាន ចិនអំពាវនាវឲ្យ ហ្វីលីពីនលុចចោលបណ្តឹងតវ៉ានៅសមុទ្រខាងកើតដើម្បីរៀបចំការចរចារទ្វេ ភាគី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក  Le Hai Binh បានលើក ច្បាស់ ថា៖ ទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមគឺរាល់ជំលោះនៅ សមុទ្រខាង កើតត្រូវដោះស្រាយដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសេចក្តី ថ្លែងការណ៍រស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ។ ឆ្លើយសំណួរអំពីការដែល កាសែតអាមេរិកបានចុះផ្សាយព័ត៌មានអំពីប្រជា ពលរដ្ឋវៀតណាមមួយរូបដែលត្រូវបានតុលាការអាមេរិកកាត់ទោសដាក់ ពន្ធនាគារ ក្នុងរយៈពេល ១៣ ឆ្នាំដោយទង្វើ hacker និងវិធានការគាំពារ ប្រជាពលរដ្ឋរបស់ វៀតណាមក្នុងរឿងហេតុនេះ លោក Le Hai Binh បាន អះអាងថា៖ “បណ្ដាស្ថាប័នតំណាងការទូតរបស់វៀតណាមប្រចាំនៅអាមេរិកកំពុង សហការជាមួយសមត្ថកិច្ចនៅក្នុងនិងក្រៅប្រទេសដើម្បីបំភ្លឺរឿងហេតុនេះ។ ក្រសួងការបរទេសវៀតណាមបានបញ្ជាណែនាំស្ថាប័នតំណាងរបស់វៀតណាម ប្រចាំនៅអាមេរិកអនុវត្តរាល់វិធានការដើម្បីធានាសិទ្ធិប្រជាពលរដ្ឋ។” ស្តីពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ឧបនាយករដ្ឋមន្ត្រីចិន លោក  Zhang Gaoli ចាប់ពីថ្ងៃទី ១៦ ដល់ទី ១៨ កក្កដា លោក Le Hai Binh បានឲ្យដឹង ថា៖ ឧបនាយកដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  នឹងទទួលជួប សន្ទនាជាមួយ លោក Zhang Gaoli អំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសទាំង ២៕