វៀតណាមថ្កោលទោសករណីវាយប្រហារដោយគ្រាប់បែកភេរវកម្មទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅលីបង់។
21/11/2013 11:29
Vovworld-នាថ្ងៃទី២១វិច្ឆិកានៅសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាម

វៀតណាមថ្កោលទោសករណីវាយប្រហារដោយគ្រាប់បែកភេរវកម្មទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅលីបង់។ (Reuters) Vovworld-នាថ្ងៃទី២១វិច្ឆិកានៅសន្និសីទកាសែតប្រចាំរបស់ក្រសួងការ បរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀត ណាមក្នុងករណីវាយប្រហារដោយគ្រាប់បែកនៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ប្រចាំនៅលីបង់នាថ្ងៃទី១៩វិច្ឆិកាកន្លងមកធ្វើឲ្យមនុស្សចំនួន២៣នាក់ស្លាប់និង១៤៦នាក់រង របួស លោក Le Hai Binh អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមបានលើក ច្បាស់ថា៖ “វៀតណាមថ្កោលទោសករណីវាយប្រហារដោយគ្រាប់បែកភេរវកម្មតម្រង់ ទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅលីបង់នាថ្ងៃទី១៩វិច្ឆិកា។ វៀតណាមផ្ញើរជូនគ្រួសារ ជនរងគ្រោះសេចក្តីរំលែកទុក្ខយ៉ាងជ្រាលជ្រៅនិងចាត់ទុកថា បណ្ដាមុខសញ្ញា ដែលបណ្ដាលឡើងបទលើ្មសនឹងត្រូវផ្ដន្ទាទោស។” ទាក់ទិនដល់ស្ថានភាពជនវៀតណាមនៅហ្វីលីពីនដែលរងឥទ្ធិពលខ្យល់ព្យុះ Haiyan និងការងារជួយឧបត្ថម្ភនាបច្ចុប្បន្ន លោក Le Hai Binh បានឲ្យដឹងថា៖ “មកដល់ឥឡូវនេះស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនបានទាក់ទងជាមួយ ជនវៀតណាមទាំងអស់ដែលរស់នៅដំបន់រងឥទ្ធិពលនៃខ្យល់ព្យុះ។ ជនគ្រប់រូប សុទ្ធតែមានសុវត្ថិភាពនិងគ្មានការខូចខាតខាងអាយុជីវិតឡើយ។ ស្ថានទូតវៀត ណាមប្រចាំនៅហ្វីលីពីនកំពុងតាមដានស្ថានភាពនិងសហការជាមួយរដ្ឋអំណាច ដំបន់ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតសំរាប់ពលរដ្ឋវៀតណាម៕”
Related






