VOV WorldVOV World
វៀតណាមតៀមរៀបចំសកម្មក្នុងការចូលរួមកំលាំងរក្សាសន្តិភាពនៃ អ.ស.ប.
19/12/2013 08:55
(VOVworld) – នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅ អ.ស.ប. លោក Le Hoai Trung ក្នុង ការឆ្លើយសម្ភាសនៃ មជ្ឈដ្ឋានសារព័ត៌មាននៅខាងក្រៅ សន្និសិទការទូតលើកទី ២៨ ដែលកំពុង ប្រព្រឹត្តទៅនៅ ទីក្រុងហាណូយ។
វៀតណាមតៀមរៀបចំសកម្មក្នុងការចូលរួមកំលាំងរក្សាសន្តិភាពនៃ អ.ស.ប.
វៀតណាមតៀមរៀបចំយ៉ាងសកម្មក្នុងការចូលរួមកំលាំងរក្សា សន្តិភាពនៃអ.ស.ប.នៅដើមឆ្នាំ ២០១៤។ (Image: nldo.com.vn) (VOVworld) – វៀតណាមតៀមរៀបចំយ៉ាងសកម្មក្នុងការចូលរួមកំលាំងរក្សា សន្តិភាពនៃអ.ស.ប.នៅដើមឆ្នាំ ២០១៤។ នេះគឺជាការអះអាងរបស់ឯកអគ្គ រដ្ឋទូត វៀតណាមប្រចាំនៅ អ.ស.ប. លោក Le Hoai Trung ក្នុងការឆ្លើយ សម្ភាសនៃ មជ្ឈដ្ឋានសារព័ត៌មាននៅខាងក្រៅសន្និសិទការទូតលើកទី ២៨ ដែលកំពុង ប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ តាមលោក Le Hoai Trung ថា៖​ ការចូលរួម កំលាំងរក្សាសន្តិភាពនៃ អ.ស.ប. គឺជាការខំប្រឹងប្រែងឆ្ពោះទៅ តួនាទីសំខាន់ជាង លើឆាកអន្តរជាតិរបស់វៀតណាម។ លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖ “ការផ្តួចផ្តើមគំនិតរបស់វៀតណាមជានិច្ចកាលគាំទ្របណ្ដាសកម្មភាពរក្សា សន្តិភាពនៃ អ​.ស.ប. តាមធម្មនុញ្ញ អ.ស.ប. ដើម្បីបំរើផលប្រយោជន៍រួមនៃ ប្រទេសនានាដើម្បីសន្តិភាពនិងសន្តិសុខ។ ទស្សនៈរបស់វៀតណាមគឺ៖ បណ្ដាសកម្មភាពរក្សាសន្តិភាពនៃ អ.ស.ប. គឺមធ្យោបាយមួយក្នុងចំណោម មធ្យោ បាយជួយឧត្ថម្ភរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ វៀតណាមជា និច្ចកាលមាន គោលបំណងរួមចំណែកក្នុងការរក្សាសន្តិភាពនិងសាមគ្គីភាព លើពិភពលោក។  ដោយហេតុនេះ វៀតណាមកំពុងត្រៀមរៀបចំនិងស្រាវ ជ្រាវធ្វើយ៉ាងណាដើម្បី រួមចំណែកក្នុងកិច្ចការនេះប្រកបដោយប្រសិទ្ធភាព។” ដំបូងបង្អស វៀតណាមនឹងបញ្ជូនគណៈប្រតិភូមួយទៅទស្សនាក្រុមបេសកម្ម ពិសេសមួយដែលកំពុងអនុវត្តន៍ភារកិច្ចរក្សាសន្តិសុខនៃ អ.ស.ប. ៕