VOV WorldVOV World
វៀតណាមត្រៀមរៀបចំសន្និសីទប្រធានបទ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិក
12/04/2017 08:46
(VOVworld)-នារសៀលថ្ងៃទី១១មេសា អនុប្រធានអចិត្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានធ្វើជាអធិបតីកិច្ចប្រជុំពិភាក្សាលើខ្លឹមសា
វៀតណាមត្រៀមរៀបចំសន្និសីទប្រធានបទ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិក
អនុប្រធានអចិត្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានធ្វើជាអធិបតីកិច្ចប្រជុំពិភាក្សាលើខ្លឹមសាអំពីការងារត្រៀម រៀបចំឲ្យសន្និសីទប្រធានបទ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិក (រូបថតៈ Quang Khánh) (VOVworld)-នារសៀលថ្ងៃទី១១មេសា អនុប្រធានអចិត្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានធ្វើជាអធិបតីកិច្ចប្រជុំពិភាក្សាលើខ្លឹមសាអំពីការងារត្រៀម  រៀបចំឲ្យសន្និសីទប្រធានបទ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពី “ទប់ទល់ជាមួយ  បម្រែបម្រួលអាកាសធាតុ-សកម្មភាពរបស់ស្ថាប័នតាក់តែងច្បាប់នានាសំដៅ អនុវត្ត គោលដៅអភិវឌ្ឍន៍និរន្តរភាព” នៅទីក្រុងហូជីមិញ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១១ដល់ថ្ងៃទី១៣ឧសភាឆ្នាំ២០១៧។ សន្និសីទនេះជាវេទិកាសម្រាប់ រដ្ឋសភានិង សមាជិកសភានានាក្នុងតំបន់ អ្នកធ្វើហិរញ្ញប្បទាន និងអង្គការអន្តរ ជាតិនានា ចែក រំលែកបទពិសោធន៍និងជម្រុញកិច្ចសហប្រតិបត្តិការក្នុងដំណើរ ការអនុវត្តអនុសញ្ញា ក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាស ធាតុ សម្តែងនូវការ ទទួលខុសត្រូវរបស់វៀតណាមក្នុងរាល់សកម្មភាពរបស់ IPU ជាពិសេសក្នុងកាលៈ  ទេសៈដែលវៀតណាមទើបនឹងបានជាប់ឆ្នោតជាសមាជិក គណៈកម្មាធិការប្រតិបត្តិ IPU អាណត្តិ ២០១៦-២០១៩ រួមចំណែកលើកកំពស់ តួនាទីនិងឋានៈរបស់វៀត ណាមលើឆាកអន្តរជាតិ៕